Oppo A9x បង្ហាញខ្លួនជាផ្លូវការណ៍ជាមួយនឹងកាមេរ៉ា 48MP និង ប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម VOOC 3.0

Oppo A9x បង្ហាញខ្លួនជាផ្លូវការណ៍ជាមួយនឹងកាមេរ៉ា 48MP និង ប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម VOOC 3.0

33
0
ចែករំលែក
AngkorScript
Seva24

កាលពីម្សិលម៉ិញ ក្រុមហ៊ុន OPPO ទើបតែបានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដោយបានធ្វើកំណែទម្រង់លើម៉ូឌែលចាស់របស់ខ្លួនគឺ OPPO A9 ។ សម្រាប់ម៉ូឌែលថ្មី OPPO A9X នេះ ត្រូវបានក្រុមហ៊ុនបានបញ្ជាក់ថា ជាស្មាតហ្វូនដែលមានកម្លាំងខ្លាំងជាងម៉ូឌែល A9 ដែលបានបញ្ចេញកាលពីខែមុន។

Image result for Oppo A9x

ចំពោះកំណែទម្រង់ខ្លាំងបំផុតរបស់ស្មាតហ្វូននេះ គឺវាបានផ្តោតទៅលើកាមេរ៉ា ខណៈដែលកាមេរ៉ាជំនាន់ថ្មីនេះ ត្រូវបានបំពាក់ដោយ Len ដែលមានទំហំ 48MP ខណៈដែលជំនាន់ដើម A9 បំពាក់កាមេរ៉ា ដែលមានទំហំត្រឹម 16MP

Image result for Oppo A9x

លើសពីនេះ A9x ត្រូវបានប្រើប្រាស់ថ្មដែលមានកម្លាំង 4020mAh និង ត្រូវបានបំពាក់ដោយបច្ចេកកវិទ្យាសាកថ្ម VOOC 3.0 Fast Charging ។

Image result for Oppo A9x

សម្រាប់ លក្ខណៈសម្បត្តិពិសេសៗមួយចំនួនទៀតរបស់ស្មាតហ្វូននេះគឺ

  • A9X ត្រូវបានបំពាក់ដោយអេក្រង់ធំទំហំ 6.53 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត FHD+
  • កាមេរ៉ាមុខទំហំ 16MP
  • បំពាក់ដោយបន្ទះឈីប Heilo P70 SoC
  • មាន RAM 6GB និង មានអង្គចងចាំ 128GB
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie-based ColorOS 6
  • មានជម្រើសពណ៌ដូចជា Meteorite Black និង Ice Jade White
  • មានតម្លៃប្រហែល $289
  • ចេញលក់ជាផ្លូវការណ៍នៅប្រទេសចិននៅថ្ងៃទី 21 ខែ ឧសភា
Image result for Oppo A9x
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ