ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន OPPO ទើបតែបានបញ្ចេញស្មាតហ្វូនម៉ូឌែល F11 Pro របស់ខ្លួនកាលពីដើមខែមុន ហើយក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន ក៏បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ Version ថ្មីមួយម៉ូឌែលទៀត របស់ F11 Pro នេះគឺ Marvel Edition Oppo F11 Pro ដើម្បីស្វាគមន៍កំពូលខ្សែភាពយន្ត Superhero របស់ Marvel ដែលនឹងចាក់បញ្ចាំងនៅចុងខែនេះ។ ម្យ៉ាងទៀត ដោយសារក្រុមហ៊ុន OPPO ជាដៃគូរបស់ Marvel ថែមទៀតផង ហើយក្រុមហ៊ុន នឹងចាប់ផ្តើមលក់ស្មាតហ្វូនម៉ូឌែលនេះ នៅប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី 24 ខែ មេសា នេះ។

Image result for Marvel Edition Oppo F11 Pro

សម្រាប់ម៉ូឌែល Marvel Edition នេះ F11 Pro ត្រូវបានបង្ហាញរូបរាងជាមួយនឹងពណ៌ខៀវស្រាល និង មានអមដោយ Logo Avenger ។ លើសពីនេះទៅទៀត វាក៏បានគេរំពឹងថា ស្មាតហ្វូននេះ នឹងមានការវេចខ្ចប់ និង បំពាក់ដោយគ្រឿងក្នុងដែលមានសមាសភាពខ្លាំង ដូចគ្នាទៅនឹង Superhero ។ ម្យ៉ាងទៀត ក្រៅពីរូបរាងដែលលម្អដោយ Logo Avenger ផ្នែកដែលនៅសេសសល់គឺ ត្រូវបានផលិតឡើងក្រោមរចនាបថទម្រង់ដើមរបស់ F11 Pro

  • វាត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.5 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត FHD+ និង មានគែមកាន់តែតូច
  • មានកាមេរ៉ាមុខទំហំ 16MP
  • កាមេរ៉ាក្រោយទំហំ 48MP + 5MP
  • ប្រើប្រាស់ Fingerprint Scanner
  • ប្រើប្រាស់បន្ទះឈីប Heilo P70 SoC
  • មាន RAM 6GB និង មានអង្គចងចាំ 128GB
  • ប្រើប្រាស់កម្លាំងថ្ម 4000mAh ដែលប្រើប្រាស់ប្រព័ន្ធសាកថ្មដែលមានកម្លាំងភ្លើង 20W VOOC
  • មានរន្ធ Micro USB 3.0
Image result for Marvel Edition Oppo F11 Pro
Facebook Comments
AngkorScript