ចែករំលែក
AngkorScript
Seva24

កាលពីខែមុន យើងបានឃើញគំនូរ CAD ម្តងរួចទៅហើយ ដែលវាបានបង្ហាញវត្តមានស្មាតហ្វូនម៉ូឌែលថ្មី OnePlus 7 ។ ប៉ុន្តែនៅថ្ងៃនេះ យើងបានឃើញវត្តមានរបស់ស្មាតហ្វូននេះ ជាថ្មីម្តងទៀត និង មានអមដោយ Case មកជាមួយថែមទៀតផង។ បើតាមរូបរាងគម្រូរបស់ Case នេះ វាបានបង្ហាញអោយឃើញថា OnePlus 7 អាចនឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ និង បង្កប់កាមេរ៉ាមុខ នៅផ្នែកខាងលើនៃស្មាតហ្វូននេះ ។ យ៉ាងណាម៉ិញ សម្រាប់រូបរាងរបស់ OnePlus 7 ដែលបង្ហាញតាមរយៈគំនូរ CAD បានអោយឃើញថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានអេក្រង់លាតពេញ មានគែមស្តើងបំផុត និង មានរូបរាងស្តើង។

ស្មាតហ្វូន OnePlus 7 នេះ នឹងមានប៊ូតុងសម្លេងនៅផ្នែកខាងឆ្វេង និង​ មាន Power Button រួមទាំង alert slider នៅផ្នែកខាងស្តាំ ។ រីឯ Slot សម្រាប់ដាក់ SIM Card វិញ ត្រូវបានដាក់នៅផ្នែកខាងក្រោមវិញ ក្បែរគ្នានឹង USB-C Port និង Primary microphone រួមទាំង Speaker ។ លើសពីនេះ វានឹងមិនមាន Headphone jack នោះទេ ប៉ុន្តែវាក៏មានអ្វីដែលត្រូវភ្ញាក់ផ្អើលដែរ ព្រោះក្រុមហ៊ុនក៏បានសម្រេចមិនប្រើប្រាស់រន្ធ Headphone Jack នេះ ដូចគ្នានឹងជំនាន់មុនគឺ OnePlus 6T មកម្ល៉េះ ។

ម្យ៉ាងវិញទៀត OnePlus 7 នឹងប្រើប្រាស់បច្ចេកវិទ្យា ស្គែនក្រយ៉ៅដៃលើអេក្រង់ផងដែរ។ ខាងក្រោមនេះគឺជា លក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនម៉ូឌែលនេះ ៖

  • មានអេក្រង់ទំហំ 6.5-inch ជាប្រភេទ AMOLED (16M Colors) ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2340px
  • អេក្រង់ ជាប្រភេទកញ្ចក់ Corning Gorilla Glass 6
  • មានកម្រាស់ 161.3 x 76.1 x 8.8 mm (6.35 x 3.00 x 0.35 in)
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie)
  • បំពាក់ដោយបន្ទះឈីប Qualcomm SDM855 Snapdragon 855 (7nm)
  • មាន CPU Octa-core (1×2.84 GHz Kryo 485 & 3×2.41 GHz Kryo 485 & 4×1.78 GHz Kryo 485)
  • GPU Adreno 640
  • មានជម្រើស 2 គឺ RAM 8GB / 128GB និង RAM 12GB / 256GB
  • ផ្នែកខាងក្រោយបំពាក់ដោយកាមេរ៉ា 3 គ្រាប់ មានទំហំ 48 MP (f/1.8, 1/2″, 0.8µm, PDAF, OIS) + 20 MP (16 MP effective), f/1.7, 25mm (wide), 1/2.8″, 1.0µm, PDAF + 5 MP, f/2.4, 1/5″, 1.12µm, depth sensor
  • មាន Flash ជំនួយ 2 គ្រាប់ និង អាច Support HDR និង Panorama
  • កាមេរ៉ាក្រោយនេះ មានលទ្ធភាពថតវីឌីអូបានក្នុងកម្រិត 2160p@30/60fps, 1080p@30/60/240fps, 720p@480fps, Auto HDR, gyro-EIS
  • កាមេរ៉ាមុខ មានទំហំ 16MP (f/2.0, 25mm (wide), 1/3.1″, 1.0µm) ដែលប្រើប្រាស់ Feature Auto-HDR, gyro-EIS និង​ មានលទ្ធភាពអាចថតវីឌីអូបានក្នុងកម្រិត 1080p@30fps
  • ប្រើប្រាស់ USB 2.0, Type-C 1.0 reversible connector, USB On-The-Go
  • ប្រើប្រាស់ថ្ម ដែលមានថាមពល 4000 mAh ប្រើប្រាស់បច្ចេកវិទ្យា Fast Charge និង មានកម្លាំងភ្លើង 44W
  • មានជម្រើសពណ៌ដូចជា Mirror Black និង Midnight Black
Facebook Comments
AngkorScript