ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសបញ្ចេញកាសឥតខ្សែ (earbuds) កាលពីប៉ុន្មានខែមុននេះ ។ ហើយក្នុងពេលថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានប្រកាសម្តងថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ កាសឥតខ្សែជំនាន់ថ្មីដែល មានឈ្មោះថា Redmi AirDots នៅសប្តាហ៍ក្រោយ ដែលមានតម្លៃត្រឹមតែ $15 (តម្លៃទីផ្សារបរទេស) ហើយនេះគឺជាតម្លៃមួយទាបបំផុត ក្នុងប្រវត្តិសាស្ត្រកាសឥតខ្សែ ដែលមិនធ្លាប់មានពីមុនមក។

Redmi AirDots ជាម៉ូឌែលដំបូងបំផុត ដែលជ្រកក្រោមសាកយីហោរបស់ក្រុមហ៊ុន Xiaomi ប៉ុន្តែវាត្រូវបានប្រើប្រាស់បច្ចេកវិទ្យាពិសេសៗមួយចំនួនដូចគ្នាទៅនឹង Earbuds របស់ Xiaomi ដែរ។

Image result for redmi airdots specs

កាសឥតខ្សែ AirDot ត្រូវបានប្រើប្រាស់ Bluetooth 5.0 និង មាន Driver 7.2mm ។ លើសពីនេះ វាក៏បានភ្ជាប់មកជាមួយនឹង DPS ដែលជួយសម្រួលក្នុងការកាត់បន្ថយសម្លេងរំខានពីបរិយាកាសខាងក្រៅ ។

យើងអាចធ្វើការគោះ ពីរដង (Double tap) លើវាសម្រាប់ការគ្រប់គ្រងសម្លេង ។ ម្យ៉ាងទៀត វាក៏អាចប្រើប្រាស់បានជាមួយនឹង Siri (iPhone) និង Google Assistant (Android)។

សម្រាប់កាសម៉ូឌែលនេះ អាចមានប្រើប្រាស់រយៈពេល 4 ម៉ោង និង អាចធ្វើការ Stand by បានរយៈពេល 12 ម៉ោង ។ កាសនីមួយៗមានកម្លាំងថ្ម 40mAh ប្រើរយៈពេលសាកថ្ម 2 ម៉ោង និង​ មាន Case ដែលមានកម្លាំង 300mAh ដែលធ្វើការសាករយៈប្រហែល 2 ម៉ោង ។ ចំណែកកាសនីមួយៗមានទម្ងន់ប្រមាណ 4.1g ។

Image result for redmi airdots specs

កាសឥតខ្សែ Redmi Airdot ត្រូវបានក្រុមហ៊ុនកំណត់កាលបរិច្ឆេទចេញលក់នៅថ្ងៃទី 9 ខែ មេសា ឆាប់ៗខាងមុខនេះ។

Facebook Comments
AngkorScript