vivo X27 បំពាក់កាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 48MP និង មានអេក្រង់ទំហំ 6.39-inch

vivo X27 បំពាក់កាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 48MP និង មានអេក្រង់ទំហំ 6.39-inch

29
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Vivo ជាក្រុមហ៊ុនស្មាតហ្វូនជំនាន់ថ្មីមួយរបស់ចិន ដែលបានវិវត្តខ្លួនបានយ៉ាងរហ័ស ។ បើទោះជាក្រុមហ៊ុនស្មាតហ្វូនមួយនេះ ទើបមានវត្តមានក្តី ប៉ុន្តែស្មាតហ្វូនរបស់ក្រុមហ៊ុនមួយនេះ បានធ្វើអោយមានការគាំទ្រខ្លាំងសម្រាប់មនុស្សទូទាំងពិភពលោក។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទើបតែបានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀតគឺ Vivo X27 ដែលជាស្មាតហ្វូនមួយ ដែលរចនាយកគម្រូតាម V15 Pro ប៉ុន្តែមានការកែប្រែលើចំនុចសំខាន់ៗមួយចំនួនបន្ថែមទៀត។

Image result for Vivo x27
  • Vivo X27 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.39-inch ជាប្រភេទអេក្រង់ Super AMOLED ដែលមានលទ្ធភាពបង្ហាញរូបភាពក្នុងកម្រិត 1080p+
  • អេក្រង់របស់វា ជាប្រភេទអេក្រង់លាត គ្មានរន្ធ ឬ notch និង បំពាក់ដោយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់
Image result for Vivo x27
  • ផ្នែកខាងក្រោយ ត្រូវបានបំពាក់ដោយកាមេរ៉ា 3 គ្រាប់ដែលានទំហំផ្សេងគ្នាគឺ 48MP (Quad Bayer sensor) + 12MP + 13MP (120° ultra-wide angle camera)
  • កាមេរ៉ាមុខទំហំ 16MP
  • បំពាក់ដោយបន្ទះឈីប Snapdragon 710
  • Vivo X27 ក៏បានបំពាក់ប្រព័ន្ធត្រជាក់ផងដែរ
  • មាន RAM 8GB និង​ មានអង្គចងចាំ 256GB
  • ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ដែលនឹងប្តូរទៅជា Funtouch OS 9.0
  • មានកម្លាំងថ្ម 4000mAh និង សាកភ្លើងជាមួយនឹងបច្ចេកវិទ្យាសាកថ្ម Fast Charge 18W
Image result for Vivo x27
  • Vivo X27 មានតម្លៃប្រហែល $535
  • មាន 2 ពណ៌គឺ Blue និង Rose Gold
Image result for Vivo x27
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ