Apple បញ្ចេញ iPad Air 10.5-inch និង iPad mini 7.9-inch ជាផ្លូវការណ៍

Apple បញ្ចេញ iPad Air 10.5-inch និង iPad mini 7.9-inch ជាផ្លូវការណ៍

26
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Apple បានបញ្ចេញវត្តមានរបស់ iPad ម៉ូឌែលថ្មីចំនួន 2 គឺ iPad Air 10.5-inch (ជំនាន់ទី 3) និង iPad mini 7.9-inch (ជំនាន់ទី 5) ។

iPad Air

សម្រាប់ iPad Air ជំនាន់ទី 3 នេះ ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 10.5-inch ជាប្រភេទអេក្រង់ Retina ដែលបានបង្ហាញរូបភាពបានត្រជាក់ភ្នែក ក្នុងកម្រិត 2224x1668px ដែលមានដង់ស៊ីតេ 264PPI ។ អេក្រង់នេះត្រូវបានគេធ្វើអំពីកញ្ចក់ស្រដៀងទៅនឹងម៉ូដែល iPad Air 2 និង Pro ប៉ុន្តែមិនដូច iPad ជំនាន់ទី 6 ទេ។ លើសពីនេះទៅទៀត អេក្រង់របស់វា ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា True Tone និង មាន ការគាំទ្រ DCI-P3 wide color ថែមទៀតផង។

iPad Mini

ចំណែកឯ iPad Mini វិញត្រូវបានបំពាក់ដោយអេក្រង់ទំហំ 7.9-inch ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 2048x1536px ជាមួយនឹងកម្រិតដង់ស៊ីតេ 326PPI ដែលជាកម្រិតមួយខ្ពស់បំផុតក្នុងចំណោម iPad គ្រប់ម៉ូឌែល ។​ ម្យ៉ាងទៀត អេក្រង់របស់វា ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា True Tone ដូចគ្នាទៅអេក្រង់របស់ iPad Air ដែរ។

Image result for ipad air 10.5 & ipad mini 7.9

iPad ជំនាន់ថ្មីទាំង 2 ម៉ូឌែលនេះ ត្រូវបានដំណើរការដោយបន្ទះឈីប A12 Bionic របស់ក្រុមហ៊ុន Apple ដោយផ្ទាល់ រួមទាំងមាន Neural Engine និង បង្កប់ដោយ M12 Coprpcessor ។ iPad Air និង iPad Mini នេះមានជម្រើសអង្គចងចាំដូចគ្នា ដែលមានទំហំ 64GB និង 256GB ដូចគ្នា ហើយវាក៏មានជម្រើស Cellular ផងដែរ ។ អ្វីកាន់តែសំខាន់ថែមទៀតនេះ iPad ទាំងសុទ្ធតែបានមានបន្ថែមមកជាមួយនឹង Apple Pencil ដែលជាជំនាន់ទី 1 របស់ក្រុមហ៊ុនថែមទៀតផង ។

Image result for ipad air 10.5 & ipad mini 7.9

ចំណែកឯកាមេរ៉ារបស់ iPad ទាំង 2 វិញ ផ្នែកខាងក្រោយត្រូវបានបំពាក់ដោយមានទំហំ 8MP (f/2.4) ដូចគ្នា ដោយយកគម្រូតាម iPad ជំនាន់ទី 6 ដែលមានលទ្ធភាពថតវីឌីអូបានក្នុងកម្រិត 1080p ។រីឯកាមេរ៉ាមុខមានទំហំ 7MP ដែលអាចថតវីឌីអូបានក្នុងកម្រិត 1080p ហើយវាត្រូវបានក្រុមហ៊ុនយកគម្រូតាម iPad Pro ម៉ូឌែលថ្មី ។ បើទោះបីជាយ៉ាងណាក៏ដោយ iPad Air និង iPad Mini នៅតែមិនទាន់ត្រូវបានបំពាក់បច្ចេកវិទ្យា Face ID នៅឡើយទេ ប៉ុន្តែឧបករណ៍ទាំង 2 នេះ នៅតែបន្តប្រើប្រាស់បច្ចេកវិទ្យាចាស់របស់ជំនាន់មុនគឺ Touch ID ដដែល។

Image result for ipad air 10.5 & ipad mini 7.9

រីឯ Connectivity វិញ ឧបករណ៍ទាំង 2 នេះ គឺមានលក្ខណៈដូចគ្នាទាំងស្រុង ដោយវាបានប្រើប្រាស់ប្រព័ន្ធ Wi-Fi 802.11ac dual-band ជាមួយ MIMO, Bluetooth 5.0, Gigabit LTE និង GPS ។ លើសពីនេះ វាក៏អាចប្រើប្រាស់ eSim បានផងដែរ។

ខាងក្រោមនេះគឺជា តារាងតម្លៃរបស់ iPad Air (ឆ្វេង) និង iPad Mini (ស្តាំ)

ក្រុមហ៊ុន Apple ក៏បានលើកឡើងបន្ថែមថា ក្រុមហ៊ុននឹង មានលក់បន្ថែមនៅឧបករណ៍ជំនួយមួយចំនួនដូចជា

  • Polyurethane Smart Cover ($49 Air, $39 mini) ដែលមានពណ៌ដូចជា charcoal gray, white, pink sand, new papaya
  • Leather Smart cover ($69 Air) ដែលមានពណ៌ដូចជា black, saddle brown, midnight blue, red
  • Smart Keyboard សម្រាប់ iPad Air មានតម្លៃ $159
  • Apple Pencil មានតម្លៃ $99
Image result for ipad air 10.5 & ipad mini 7.9
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ