Xiaomi គ្រោងនឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ ដែលមានតម្លៃត្រឹមពាក់កណ្តាល Galaxy Fold (មានវីឌីអូ)

Xiaomi គ្រោងនឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ ដែលមានតម្លៃត្រឹមពាក់កណ្តាល Galaxy Fold (មានវីឌីអូ)

33
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលខែមុននេះ ក្រុមហ៊ុន Samsung និង Huawei ទើបតែបានបញ្ចេញស្មាតហ្វូនប្រភេទអេក្រង់បត់របស់ខ្លួន សម្រាប់អ្នកគាំទ្រ ខណៈដែល Galaxy Fold របស់ Samsung មានតម្លៃប្រហែល $1980 រីឯ Mate X របស់ Huawei មានតម្លៃប្រហែល $2600 ។ បើនិយាយពីតម្លៃ សម្រាប់ស្មាតហ្វូនទាំងនេះ ត្រូវបានអោយដឹងថា វាជាប្រភេទស្មាតហ្វូន ដែលមានតម្លៃថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ។

Image result for mate x vs galaxy fold

ប៉ុន្តែបើទោះបីជាយ៉ាងក្រុមហ៊ុនស្មាតហ្វូន Xiaomi របស់ចិន ក៏បានលើកឡើងថា ក្រុមហ៊ុន គ្រោងនឹងបញ្ចេញស្មាតហ្វូនប្រភេទអេក្រង់បត់នេះ ដែលមានតម្លៃត្រឹមតែពាក់កណ្តាលរបស់ Galaxy Fold ពោលគឺមានតម្លៃប្រហែល $999 តែប៉ុណ្ណោះ ។ ហើយនេះ ក៏ជាព័ត៌មានដ៏ល្អមួយ សម្រាប់អ្នកគាំទ្រ ដែលមានបំណងចង់បានបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនប្រភេទអេក្រង់បត់។


បើយោងទៅតាមសេចក្តីរាយការណ៍របស់ iGyaan បានលើកឡើងថា ស្មាតហ្វូនប្រភេទអេក្រង់បត់របស់ ក្រុមហ៊ុន Xiaomi ​អាចនឹងមានឈ្មោះថា Mi Fold Mi Flex ដែលគ្រោងនឹងដាកើតម្លៃលក់ក្នុងតម្លៃត្រឹមតែ $999 ។ ម្យ៉ាងទៀត ក្រុមហ៊ុន អាចនឹងបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីនេះ នៅក្នុងអំឡុងខែ មេសា ដល់ ខែ មិថុនា ហើយវានឹងបង្ហាញវត្តមានដំបូងបំផុត ក្នុងប្រទេសចិន និង ចរាចរណ៍លើទីផ្សារពិភពលោកនៅពេលបន្ទាប់។

ចំណែកឯមូលហេតុដែលស្មាតហ្វូន Mi Fold / Flex មានតម្លៃត្រឹមតែពាក់កណ្តាល Galaxy Fold គឺដោយសារ ស្មាតហ្វូនម៉ូឌែលនេះ៖

  • ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED ដែលត្រូវបានផលិតឡើងដោយ Visionox Technology ខណៈដែលក្រុមហ៊ុន Xiaomi បានអះអាងថា អេក្រង់នេះ ត្រូវបានគេមើលឃើញងល្អដូចបន្ទះអេក្រង់ OLED ដែលបានបំពាក់នៅលើ Galaxy Fold និង Mate X
  • Mi Fold / Flex ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 855 Soc
  • ប្រើប្រាស់ RAM រហូតដល់ទៅ 10GB
Related image

**សម្រាប់ព័ត៌មានលម្អិតអំពីស្មាតហ្វូន ម៉ូឌែលនេះ ក្រុមការងារ Next Cambodia នឹងផ្តល់ជូនម្តងទៀត នៅពេលមានព័ត៌មានជាក់លាក់ ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ