Apple គ្រោងនឹងបញ្ចេញ iPad ដែលមានទំហំ 10.2-inch និង 10.5-inch នៅក្នុងឆ្នាំនេះ

Apple គ្រោងនឹងបញ្ចេញ iPad ដែលមានទំហំ 10.2-inch និង 10.5-inch នៅក្នុងឆ្នាំនេះ

24
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ iPad ចំនួន 2 ទំហំនៅក្នុងឆ្នាំនេះ ។ សម្រាប់ iPad ជំនាន់ទី 7 នេះ នឹងមានទំហំ 10.2 inch និង​ ទំហំ 10.5 inch (non-Pro Model) ។ iPad ទាំង 2 នេះ គ្រោងនឹងបញ្ចេញនៅក្នុងពេលខុសគ្នា អាស្រ័យលើការកំណត់របស់ CoinX ដែលបានធ្វើអោយមានភាពជោគជ័យខ្លាំងសម្រាប់ iPhone XS, XS Max និង XR ។

Image result for Apple will release 10.2-inch and 10.5-inch iPads this year

ការវិភាគលើអត្ថបទដែលបានបង្ហាញព័ត៌មាននេះច្បាស់ណាស់ថា Apple នឹងជំនួស iPad លំដាប់កម្រិត 9,7 អ៊ីញដោយជំនាន់ថ្មីដែលមានទំហំ 10,2 អ៊ីញ ជាពិសេស Apple រក្សាតម្លៃដដែលបើទោះបីជាវាមានអេក្រង់ធំជាងមុនក៏ដោយ។

Image result for Apple will release 10.2-inch and 10.5-inch iPads this year

សម្រាប់ iPad 10.5-inch non-Pro model យើងនៅមិនទាន់ដឹងថា វាអាចនឹងបង្ហាញវត្តមានជាមួយគ្នានឹង ម៉ូឌែល 11-inch, 12.9-inch និង 10.2-inch ជំនាន់ទី 7 នៅឡើយទេ។

Image result for Apple will release 10.2-inch and 10.5-inch iPads this year

បើយោងទៅតាមការលេចធ្លាយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការលើដំណើរការផលិត iPad ទាំង 4 ម៉ូឌែល ដែលមាន Wi-Fi ចំនួន 2 និង ប្រើប្រាស់ Cellular ជាមួយជម្រើសដែលមិនបំពាក់ Face ID ។

Image result for Apple will release 10.2-inch and 10.5-inch iPads this year
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ