កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបបានប្រកាសបង្ហាញវត្តមានជាផ្លូវការណ៍នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Nova 4 ដែលបានបំពាក់បន្ទះឈីប Kirin 970 និង ប្រើប្រាស់កាមេរ៉ាក្រោយទំហំ 48MP ។ ចំណែកកាលពីម្សិលម៉ិញនេះ ក្រុមហ៊ុនមួយនេះ ក៏បានបញ្ចេញម៉ូឌែលថ្មីមួយទៀតគឺ Nova 4e ដែលត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយរហូតដល់ទៅ 3 គ្រាប់ ។

- ស្មាតហ្វូន Nova 4e ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.15 inch (19.5:9) ដែលជាប្រភេទអេក្រង់ LCD និង ជាអេក្រង់ឆកតំណក់ទឹក
- ផ្នែកខាងក្រោយត្រូវគ្របដណ្តប់ដោយ 3D Glass
- អេក្រង់ស្មាតហ្វូននេះមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 2312 x 1080 px

- ប្រើប្រាស់បន្ទះឈីប Kirin 710
- មានជម្រើស RAM ដូចជា RAM 4GB / 128GB និង RAM 6GB / 128GB រួមទាំងអាចបន្ថែមអង្គចងចាំបាន
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie-based EMUI 9
- កាមេរ៉ាមុខមានទំហំ 32MP (f/2.0 aperture)
- កាមេរ៉ាក្រោយមានទំហំ 24MP (f/1.8 aperture) + 8MP (អាចថតបាន 120 ដឺក្រេ ultra-wide angle lens) + 2MP ជា Depth Sensing និង អមដោយ Flash ជំនួយពន្លឺមួយគ្រាប់

- វាមាន Fingerprint Scanner នៅផ្នែកខាងក្រោយ
- Nova 4e ត្រូវបានដំណើរការជាមួយនឹង Feature មួយចំនួនដូចជា HiVision, GPU Turbo 2.0
- ប្រើប្រាស់ថ្ម ដែលមានថាមពល 3340mAh
- មានរន្ធសាកថ្មជាប្រភេទ Type-C និង អាចសាកថ្មបានជាមួយនឹងកម្លាំងភ្លើង18W
- មានរន្ធដោតកាស 3.5 mm
- មានជម្រើស 3 ពណ៌ដូចជា Gradient Blue, Midnight Black, និង Pearl White

- ស្មាតហ្វូន Nova 4e មានតម្លៃផ្សេងគ្នាអាស្រ័យលើ RAM គឺ RAM 4GB មានតម្លៃប្រហែល $298 និង RAM 6GB មានតម្លៃប្រហែល $342
- ចរាចរណ៍លើទីផ្សារសាកលនៅថ្ងៃទី 26 ខែ មីនា
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ