Vivo iQOO ជា Gaming Phone ម៉ូឌែលថ្មីដែលប្រើប្រាស់ RAM 12GB និង បំពាក់ Chip Snapdragon...

Vivo iQOO ជា Gaming Phone ម៉ូឌែលថ្មីដែលប្រើប្រាស់ RAM 12GB និង បំពាក់ Chip Snapdragon 855 (7nm)

187
0
ចែករំលែក
AngkorScript
Seva24

កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានលេចលឺមកថា ក្រុមហ៊ុន Vivo បានកំពុងតែត្រៀមបង្ហាញវត្តមានស្មាតហ្វូនប្រភេទ Gaming ដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 06 ខែ​ មីនា ខាងមុខនេះ ។ បើយោងទៅតាម Specs ដែលបានបង្ហាញ ស្មាតហ្វូនម៉ូឌែល Vivo iQOO ត្រូវបានបំពាក់ដោយសមាសធាតុផ្សំ ពិសេសៗជាច្រើន ដែលធ្វើអោយស្មាតហ្វូននេះ មានកម្លាំងខ្លាំងមិនធម្មតា និង មិនចាញ់ Gaming phone របស់ក្រុមហ៊ុនធំមួយចំនួនឡើយ។

Image result for Vivo iQOO

Vivo iQOO ត្រូវបានបំពាក់ដោយប្រព័ន្ធ “Super Liquid Cooling” ដែលធ្វើអោយស្មាតហ្វូនកាន់តែមានភាពត្រជាក់ រួមទាំងមានលក្ខណៈពិសេសជាច្រើនទៀតដើម្បីបង្កើនសមត្ថភាពដូចជា AI Turbo, Turbo Turbo, Net Turbo, Cooling Turbo និង Game Turbo ដែលធ្វើប្រមូលម្តុំបានយ៉ាងល្អ ត្រូវបានគេហៅថា Multi-Turbo ។ វាត្រូវបានដំណើរការ 30% សម្រាប់ធ្វើការ Boost ទៅលើ App និង frame rate 70% ។ លើសពីនេះ វាអាចមានលទ្ធភាពក្នុងផ្លាស់ប្តូរពី WiFi ទៅ 4G បានដោយស្វ័យប្រវត្តិ ដោយមិនធ្វើអោយការរំខានដល់ Game ដែលអ្នកកំពុងលេង។

Image result for Vivo iQOO
  • Vivo iQOO ត្រូវបានបំពាក់ដោយអេក្រងទំហំ 6.41-inch ដែលប្រើប្រាស់អេក្រង់ប្រភេទ OLED ដែលមានទម្រង់អេក្រង់ ឆកដំណត់ទឹក
  • ធ្វើការស្គែនក្រយ៉ៅដៃលើអេក្រង់
  • ​មានទំហំ 157.7 x 75.2 x 8.5 mm (6.21 x 2.96 x 0.33 in)
  • ប្រើប្រាស់បន្ទះឈីប Snapdragon 855 (7nm)
  • មាន CPU Octa-core (1×2.84 GHz Kryo 485 & 3×2.41 GHz Kryo 485 & 4×1.78 GHz Kryo 485) អមដោយ GPU Adreno
Image result for Vivo iQOO
  • មាន RAM 8GB / 12GB និង មានអង្គចងចាំ​ 256GB និង​ មានជម្រើសមួយទៀតគឺ RAM 6GB / 8GB និង អង្គចងចាំ 128GB ប៉ុន្តែវាត្រូវបានបំពាក់បច្ចេកវិទ្យាសាកថ្ម Fast Charging ដែលមានកម្លាំងភ្លើង 22.5W
  • កាមេរ៉ាក្រោយ ត្រូវបានបំពាក់ចំនួន 3 គ្រាប់ដែលមានទំហំ 12 MP, (f/1.8, 1/2.55″, 1.4µm, dual pixel PDAF) + 13 MP (ultrawide) + 2 MP, f/2.4, depth sensor និង​ មានអមដោយ LED Flash ។ លើសពីនេះ វាត្រូវបាន Support HDR និង Panorama ផងដែរ។ ក្រៅពីនេះ កាមេរ៉ា ដែលបំពាក់លើស្មាតហ្វូននេះ ក៏អាចថតវីឌីអូបានក្នុងកម្រិត 2160p@30fps, 1080p@30fps
Image result for Vivo iQOO
  • កាមេរ៉ាមុខទំហំ 12MP និង Support HDR រួមទាំងអាចថតវីឌីអូបានក្នុងកម្រិត 1080p@30fps
  • ប្រើប្រាស់ប្រព័ន្ធ WLAN: Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot
  • ប្រើប្រាស់ថ្មដែលកម្លាំងរហូតដល់ទៅ 4000mAh និង មានរន្ធសាកថ្ម Type-C
  • ប្រព័ន្ធសាកថ្ម ត្រូវបានប្រើប្រាស់កម្លាំងភ្លើង 44W ដែលសាកបាន 50% ក្នុងរយៈពេល 15mn និង 85% ក្នុងរយៈពេល កន្លះម៉ោង និង សាកពេញក្នុងរយៈពេលត្រឹមតែ 45mn
Image result for Vivo iQOO
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie , Funtouch 9
  • មានពណ៌ជាជម្រើសដូចជា Optic Blue, Lava Orange
Image result for Vivo iQOO
  • ប្រកាសចេញជាផ្លូវការណ៍នៅថ្ងៃទី​ 06 ខែ មីនា
  • រីឯតម្លៃរបស់វាវិញ ត្រូវបានបែងចែកទៅតាមទំហំ RAM និង អង្គចងចាំ៖
  • RAM 6GB / 128GB មានតម្លៃប្រហែល $450
  • RAM 8GB / 128GB មានតម្លៃប្រហែល $490
  • RAM 8GB / 256GB មានតម្លៃប្រហែល $535
  • RAM 12GB / 256GB មានតម្លៃប្រហែល $640
Image result for Vivo iQOO
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ