ចែករំលែក
AngkorScript
Seva24

អ្នកប្រើ Samsung  S10, S10e, S10+ មិនអាចទិញ screen protector តាមតែចិត្តបានទៀតទេ។ មួយខែមុននៃដាក់លក់ត្រកូល Samsung  S10 នៅលើទីផ្សារ គេសន្និដ្ឋានថា ត្រកូល Samsung ជំនាន់ថ្មីនេះ នឹងមិនតម្រូវអោយប្រើ screen protector ទៀតឡើយ។ ជាក់ស្តែង ព័ត៌មានមួយនេះស្ទើរតែត្រឹមត្រូវ ព្រោះបន្ទាប់មានវត្តមាននៅលើទីផ្សាររួចហើយ  ក្រុមហ៊ុនបានបំពាក់ screen protector ដែលមានការធានា ៣ខែ ទៅអោយ Samsung Galaxy S10, S10e, S10+ របស់ខ្លួនតាំងនៅក្នុងប្រអប់មកម្លេះ ដែលធ្វើអោយអ្នកប្រើប្រាស់មិនចាំបាច់ទិញ screen protector ដូចរាល់ដងទេ ។

Samsung: the best Galaxy S10 screen protector comes pre-installed, don't mess it up

មូលហេតុជុំវិញការសម្រេចចិត្តបំពាក់ screen protector​ ផ្ទាល់ខ្លួន គឺក្រុមហ៊ុន Samsung ចង់អោយអតិថិជនទទួលបានបទពិសោធន៍យ៉ាងពេញលេញ នៃការដំឡើងបច្ចេកវិទ្យាអេក្រង់ ដ៏ទំនើបអស្ចារ្យចុងក្រោយមួយនេះ។ មូលហេតុធំចម្បងមួយទៀតនោះ គឺ Screen Protector ដ៏ទៃអាចនឹងមិនបម្រើបានល្អ អោយបច្ចេកវិទ្យាអេក្រង់  ultrasonic ជំនាន់ទី ២ សម្រាប់ការស្កេនម្រាមដៃនៅអេក្រង់ ។

Image result for the best Galaxy S10 screen protector comes pre-installed

ហេតុនេះហើយក្រុម Samsung បានប្រកាសអោយអតិថិជន Samsung Galaxy S10, S10e, S10, S10+ ត្រូវតែប្រើប្រាស់  screen protector  របស់ក្រុមហ៊ុនទោះជាវាមានតម្លៃថ្លៃក៏ដោយ ដើម្បីការពារបញ្ហាផ្សេងៗ ។

The S10 and S10+ already come with Samsung's official screen protector out of the box
Facebook Comments
AngkorScript