Sony Xperia 1 ស្មានហ្វូនដំបូងបំផុត ដែលបំពាក់ដោយអេក្រង់ 4K

Sony Xperia 1 ស្មានហ្វូនដំបូងបំផុត ដែលបំពាក់ដោយអេក្រង់ 4K

98
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ MWC 2019 ក្រុមហ៊ុន Sony បានចូលរួម និង បានប្រកាសបង្ហាញវត្តមាននូវឧបករណ៍អេឡិចត្រូនិកជាច្រើនរបស់ខ្លួន ។ ក្នុងនោះផងដែរ ក្រុមហ៊ុន មួយនេះ ក៏បានធ្វើការបើកប្រកាសបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ ម៉ូឌែល Sony Xperia 1 ដែលវាត្រូវបានគេហៅថា ជាស្មាតហ្វូនដំបូងបំផុត ដែលបំពាក់ដោយអេក្រង់ 4K ឬ អាចហៅម្យ៉ាងទៀតថា CinemaWide ។ ក្រៅពីបំពា់ដោយអេក្រង់កម្រិត 4K ស្មាតហ្វូនម៉ូឌែល Sony Xperia 1 ក៏ត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ផងដែរ។

Image result for sony xperia1

ខាងក្រោមនេះគឺជា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនអេក្រង់ 4K នេះ ៖

  • Sony Xperia 1 ត្រូវបានបំពាក់ដោយអេក្រង់កម្រិត 4K ឬ អេក្រង់ CinemaWide ដែលមានទំហំរហូតដល់ 6.5 inch ជាមួយនឹង Ratio 21:9 HDR ។ អេក្រង់របស់ស្មាតហ្វូននេះ អាចបង្ហាញរូបបានជាមួយ Resolution 3840x1644px និង Support HDR
  • វាត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយ 3 គ្រាប់ដែលមានទំហំ 12MP ដូចគ្នា ប៉ុន្តែមានតួនាទីខុសគ្នាគឺ Main Shooter មានf/1.6, 26mm (wide), 1/2.6″, 1.4µm, predictive Dual Pixel PDAF, 5-axis OIS ។ កាមេរ៉ាទី 2 គឺ f/2.4, 52mm (telephoto), 1/3.4″, 1.0µm, predictive Dual Pixel PDAF, 2x optical zoom, 5-axis OIS ចំណែកកាមេរ៉ាទី3 គឺ f/2.4, 16mm (ultra-wide), 1/3.4″, 1.0µm ។ លើសពីវាមានលទ្ធភាពថតវីឌីអូបានក្នុងកម្រិត 2160p@24/30fps HDR, 1080p@60fps, 1080p@30fps (5-axis gyro-EIS), 1080p@960fps
Image result for sony xperia1
  • រីឯកាមេរ៉ាមុខមានទំហំ 8MP f/2.0, 24mm (wide), 1/4″, 1.0µm និង មានលទ្ធភាពថតវីឌីអូបានក្នុងកម្រិត 1080p@30fps (5-axis gyro-EIS)
  • វាប្រើប្រាស់បន្ទះឈីប Snapdragon 855
  • មាន RAM 6GB និង មានអង្គចងចាំជាជម្រើសចំនូន 2 គឺ 64GB និង 128GB រួមទាំងអាចបន្ថែមអង្គចងចាំ 512GB
  • សម្រាប់ Game Enhancer mode អាចធ្វើការកំណត់បានរវាង performance និង battery life ។ លើសពីនេះវា អាចធ្វើការ Record Video Game បានផងដែរ។ ប្រសិនបើអ្នកកំពុងជាប់គាំងវាអាចស្វែងរកការដើរសម្រាប់ហ្គេមដោយស្វ័យប្រវត្តិ ចូលទៅក្នុង YouTube ហើយលេងវានៅ floating window
Image result for sony xperia1
  • វាមានកម្លាំងថ្ម 3300 mAh ដែលត្រូវបានផលិតឡើងដោយ Sony-developed Battery Care (slower overnight charging) and Smart Stamina mode
  • ប្រើប្រាស់បច្ចេកវិទ្យា Fast battery charging 18W (USB Power Delivery 2.0) រួមទាំងអាចសាកជាមួយនឹង Qi wireless charging
  • ប្រើប្រាស់រន្ធសាកថ្ម 3.1, Type-C 1.0 reversible connector; USB Host
  • មានជម្រើសពណ៌ដូចជា Black, Gray, Purple, White
Image result for sony xperia1
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ