Power Max P18K Pop ស្មាតហ្វូនដំបូងបំផុត ដែលមានកម្លាំងថ្ម 18k mAh

Power Max P18K Pop ស្មាតហ្វូនដំបូងបំផុត ដែលមានកម្លាំងថ្ម 18k mAh

64
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Avenir Telecom ទើបបានបញ្ចេញស្មាតហ្វូនមួយម៉ូឌែលគឺ Power Max P18K Pop ដែលបានធ្វើអោយកក្រើកពិភពស្មាតហ្វូន ខណៈដែលវាបានបង្ហាញវត្តមានមកជាមួយនឹងលក្ខណៈពិសេសជាច្រើន ។ លើសពីនេះ ស្មាតហ្វូនមម៉ូឌែលនេះ ត្រូវបានបង្ហាញរូបរាងប្លែកខុសពីស្មាតហ្វូនឯទៀត ដោយសារវា មានកម្រាស់ក្រាស់ជាង ពីរ ទៅ បីដង នៃស្មាតហ្វូនធម្មតា ។

Image result for Energizer Power max p18k

គួបផ្សំជាមួយនឹងរូបរាងដ៏ចម្លែករបស់ស្មាតហ្វូននេះ វាត្រូវបានបំពាក់ដោយអេក្រង់ LCD និង មានបង្កប់កាមេរ៉ាមុខ ពីរ គ្រាប់ ចំណែកឯកាមេរ៉ាក្រោយវិញ ត្រូវបានបំពាក់ដោយកាមេរ៉ារហូតដល់ទៅ បីគ្រាប់ ។

Image result for Energizer Power max p18k

ប៉ុន្តែសម្រាប់ចំនុច ដែលធ្វើស្មាតហ្វូននេះ កាន់តែទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រគឺ ស្មាតហ្វូន Power Max P18K Pop ត្រូវបានបំពាក់ដោយថ្ម ដែលមានថាមពលរហូតដល់ទៅ 18000mAh ដែលសាកថ្មដោយកម្លាំងភ្លើង 18W ដែលប្រើប្រាស់បច្ចេកវិទ្យា Fast Charge ជាមួយនឹងរន្ធ USB 2.0 ។ កម្លាំងថាមពលថ្មរបស់ស្មាតហ្វូននេះ អាចផ្តល់អោយអ្នកអាចធ្វើការ ស្តាប់តន្ត្រីបានរហូតដល់ទៅ 4 ថ្ងៃ (Non-Stop) ទស្សនាវីឌីបាន 2 ថ្ងៃ និង Standby រហូតដល់ទៅ 50 ថ្ងៃ ។

Image result for Energizer Power max p18k

ខាងក្រោមនេះ គឺលក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូនម៉ូឌែលនេះ ៖

  • បំពាក់ដោយអេក្រង់ LCD ដែលមានទំហំ 6.2 inch និង មានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត FullHD+ (1080x2280px) ចំណែកឯផ្នែកគែមនៃអេក្រង់មានទំហំស្តើង
  • ប្រើប្រាស់បន្ទះឈីប MediaTek Heilo P70
  • មាន RAM 6GB និង មានអង្គចងចាំ 128GB រួមទាំងអាចបន្ថែម Memory Card បានរហូតដល់ 256GB
  • ផ្នែកខាងមុខប្រើប្រាស់កាមេរ៉ាបង្កប់ 2 គ្រាប់ជាមួយនឹងទំហំ 16MP + 2MP
Energizer Power Max P18K Pop and Ultimate U620S Pop hands-on review
  • ផ្នែកខាងក្រោយប្រើប្រាស់កាមេរ៉ា 3 គ្រាប់ជាមួយនឹងទំហំ 12MP + 5MP + 2MP ដែលមានលទ្ធភាពថតរូបបានក្នុងកម្រិត 1080p ប៉ុន្តែមិនអាចថតបានក្នុងកម្រិត 4K ឡើយ 
Image result for Energizer Power max p18k
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie
  • ប្រើប្រាស់រន្ធសាកថ្ម USB-C ដែលប្រើប្រាស់កម្លាំងភ្លើង 18W
  • គ្មានរន្ធដោតកាស​ 3.5 mm Jack
  • មានកម្រាស់ 153 x 74.8 x 18mm
Image result for Energizer Power max p18k

 

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ