Samsung Galaxy S10e, S10, S10+ កំពូលស្មាតហ្វូនជំនាន់ថ្មីបង្ហាញរូបរាងជាផ្លូវការណ៍ ជាមួយនឹងចំនុចពិសេសជាច្រើន

Samsung Galaxy S10e, S10, S10+ កំពូលស្មាតហ្វូនជំនាន់ថ្មីបង្ហាញរូបរាងជាផ្លូវការណ៍ ជាមួយនឹងចំនុចពិសេសជាច្រើន

73
0
ចែករំលែក
AngkorScript
Seva24

កាលពីរាត្រីថ្ងៃទី 20 យប់ម៉ិញនេះ អ្វីដែលអ្នកគាំទ្រកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន ​Samsung ទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ក៏បានមកដល់។ ក្នុងព្រឹត្តិការណ៍ Samsung បានបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនមួយចំនួន ហើយក្នុងនោះ កំពូលស្មាតហ្វូននីមួយៗសុទ្ធទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួម និង អ្នកគាំទ្រ។

Image result for S10+ S10 S10e

ដើម្បីអបអរគម្រប់ខួប 10 ឆ្នាំរបស់ក្រុមហ៊ុនស្មាតហ្វូន Samsung ក៏បានបញ្ចេញវត្តមានជាផ្លូវការណ៍របស់កំពូលស្មាតហ្វូនត្រកូល Galaxy S10 Series ដើម្បីជាកាដូទៅកាន់អ្នកគាំទ្រ ដែលទន្ទឹងរង់ចាំបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនផងដែរ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននាពេលនេះ ត្រូវបានបំពាក់ដោយអេក្រង់ Super AMOLED ដែលមានកម្រិត KDR10+ ជាលើកដំបូងបំផុត។ លើសពីនេះ ក្រុមហ៊ុនបាន លើកឡើងនូវបច្ចេកវិទ្យា Wireless PowerShare (សាកថ្មលឿនជាង Wireless Chraging) ដែល Samsung បម្រុងនឹងដាក់អោយដំណើរការលើ Wireless Charging ។

Image result for S10+ S10 S10e

បើនិយាយទាក់ទងទៅនឹងកាមេរ៉ាវិញ កំពូលស្មាតហ្វូនជំនាន់ក្រោយនេះ ត្រូវបានបំពាក់ដោយកាមេរ៉ាទាំងមុខ និង​ ក្រោយ ដែលមានលទ្ធភាពថតវីឌីអូបានក្នុងកម្រិតរហូតដល់ទៅ 4K ខណៈដែលកាមេរ៉ាក្រោយអាចចាប់យករូបភាព HDR10+ footage និង features Super Steady digital stabilization ។

Image result for Samsung Galaxy S10

Samsung Galaxy S10+

  • Galaxy S10+ ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.4 inch ជាអេក្រង់កោង Dynamic AMOLED ដែលមានលទ្ធភាពបង្ហាញរូបភាពបានកម្រិត 1440p+ ។ លើសពីកម្រិតរូបភាពរបស់កំពូលស្មាតហ្វូននេះ​ ត្រូវបានទទួលស្គាល់ដោយ VDE ដែលជាអង្គភាព Technical-scientific ដ៏ធំមួយ។
  • អេក្រង់របស់វា ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ស្គែនក្រយ៉ៅដៃលើអេក្រង់
  • ផ្នែកខាងមុខ បំពាក់ដោយកាមេរ៉ាភ្លោះ ដែលមានទំហំ 10MP (អាខថតវីឌីអូបានក្នុងកម្រិត 4K) + 8MP ជា Selfie Snapper
Image result for Samsung Galaxy S10
  • ផ្នែកខាងក្រោយបំពាក់ដោយកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 12MP (Dual Pixel autofocus និង ជា optical stabilization រួមទាំងអាចផ្លាស់ប្តូរពី f/1.5 ទៅ f/2.4) + 12MP telephoto shooter (45°) + 12MP ultra-wide camera (123°, fixed focus)
  • បំពាក់ដោយបន្ទះឈីប Snapdragon 855 ឬ Exynos 9820 (អាស្រ័យតាមតំបន់)
  • មាន RAM 8GB និង អង្គចងចាំ 128GB រួមទាំងអាចបន្ថែមកាតបានរហូតដល់ទៅ 512GB
Image result for Samsung Galaxy S10
  • សម្រាប់ Premiere model វិញ វាមាន RAM 12GB និង មានអង្គចងចាំរហូតដល់ទៅ 1TB
  • មានកម្លាំងថ្ម 4100mAh ដែលមានប្រើប្រាស់បច្ចេកវិទ្យា សាកថ្ម Adaptive Fast Charge ដោយឥតខ្សែ ជាមួនឹងកម្លាំងភ្លើង 15W, QC2.0) ឬ ប្រើប្រាស់ Fast Wireless Charging 2.0
  • សម្រាប់ Wireless PowerShare អនុញ្ញាតអោយអ្នកប្រើប្រាស់
  • មានពណ៌ដូចជា ពណ៌ខ្មៅ ពណ៌ស
Image result for Samsung Galaxy S10+

Samsung Galaxy S10

  • សម្រាប់ Galaxy S10 វិញ មានអេកក្រង់ទំហំ 6.1 inch និង ប្រើប្រាស់ Dynamic AMOLED និង មានបំពាក់ដោយបច្ចេកវិទ្យា ultrasonic fingerprint reader
Image result for Samsung Galaxy S10
  • វាត្រូវបានបំពាក់ដោយកាមេរ៉ាមុខមួយគ្រាប់ដែលមានទំហំ 10MP និង មានលទ្ធភាពថតវីឌីអូបានក្នុងកម្រិត 10K
  • កាមេរ៉ាក្រោយមាន 3 គ្រាប់ដែលមានទំហំរៀងគ្នា គឺ 12MP main cam (f1.5 and f/2.4) with OIS + 12MP telephoto with OIS + 16MP ultra-wide angle cam.
  • មាន RAM 8GB និង មានអង្គចងចាំ 128GB និង 512GB រួមទាំងអាចបន្ថែមអង្គចងចាំក្រៅទៀតបាន
  • មានកម្លាំងថ្ម 3400mAh និង ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាសាកថ្មដូច Galaxy S10+ ដែរ
Image result for Samsung Galaxy S10

Samsung Galaxy S10e

  • រីឯម៉ូឌែលនេះ ត្រូវបានបំពាក់ដោយអេក្រង់ Dynamic AMOLED ដែលមានទំហំ 5.8 inch ដែល Support HDR10+ ។ អេក្រង់របស់វា អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080p
Image result for Samsung Galaxy S10e
  • Galaxy S10e ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើ ផ្នែកគែមនៃទូរសព្ទ
  • កាមេរ៉ាមុខមានទំហំ 10MP ដែលមានលទ្ធភាពថតវីឌីអូបានក្នុងកម្រិត 4K
  • កាមេរ៉ាក្រោយមានទំហំ 12MP + 16MP ultra-wide angle shooter
  • ប្រើប្រាស់ Speaker ដែលសហការណ៍ជាមួយនឹង AKG
  • មាន RAM 6GB និង​ មានអង្គចងចាំ 128GB និង RAM 8GB ដែលមានអង្គចងចាំ 512GB
  • មានកម្លាំងថ្ម 3100mAh ដែលអាចសាកថ្មបានក្នុងល្បឿនលឿនតាមរយៈខ្សែ និង ឥតខ្សែ រួមទាំង Wireless PowerShare
Image result for Samsung Galaxy S10e
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ