ឡើងកប់! តើ Samsung Galaxy Fold មានចំនុចពិសេសអ្វីខ្លះ បានមានតម្លៃថ្លៃបែបនេះ?

ឡើងកប់! តើ Samsung Galaxy Fold មានចំនុចពិសេសអ្វីខ្លះ បានមានតម្លៃថ្លៃបែបនេះ?

83
0
ចែករំលែក
AngkorScript
Seva24

កាលពីរាត្រីថ្ងៃទី 20 យប់ម៉ិញនេះ អ្វីដែលអ្នកគាំទ្រកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន ​Samsung ទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ក៏បានមកដល់។ ក្នុងព្រឹត្តិការណ៍ Samsung បានបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនមួយចំនួន ហើយក្នុងនោះ កំពូលស្មាតហ្វូននីមួយៗសុទ្ធទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួម និង អ្នកគាំទ្រ។ ប៉ុន្តែក្នុងចំណោម ស្មាតហ្វូនទាំងនោះ កំពូលស្មាតហ្វូន Galaxy Fold Galaxy F ពិតជាទទួលបានការគាំទ្រ និង ស្វាគមន៍យ៉ាងខ្លាំង ដោយសារ វាគឺជាស្មាតហ្វូនដំបូងបំផុតរបស់ Samsung ដែលអាចបត់បញ្ចូលគ្នាបាន ដោយមានទំហំ ប៉ុនស្មាតហ្វូនទូទៅ ប៉ុន្តែមានទំហំ ប៉ុន Tablet នៅពេលដែលវាត្រូវបានលាត។ លើសពីនេះ វានឹងត្រូវបានចរាចរណ៍នៅលើទីផ្សារនៅក្នុងរយៈពេល 2 ខែ ទៀត។

Image result for samsung galaxy fold

បើតាមរយៈព្រឹត្តិការណ៍នេះ​ ក្រុមហ៊ុនក៏បានបញ្ចេញរូបរាងជាផ្លូវការណ៍ និង លក្ខណៈសម្បត្តិពិសេសៗមួយចំនួនផងដែរ។ ខាងនេះ គឺជាចំនុចពិសេសៗ ដែលអ្នកគាំទ្ររបស់កំពូលស្មាតហ្វូនមួយនេះគួរតែដឹង មុនអ្នកសម្រេចចិត្តធ្វើជាម្ចាស់របស់កំពូលស្មាតហ្វូនមួយនេះ។

Image result for samsung galaxy fold
  • Galaxy Fold Galaxy F មានទំហំអេក្រង់ 4.6 inch នៅពេលដែលវាត្រូវបានគេបត់បញ្ចូលគ្នា និង មានទំហំ 7.3 inch នៅពេលដែលវាត្រូវបានលាត ។
  • ប្រើប្រាស់អេក្រង់ Super AMOLED 16M Color ដែលបង្ហាញរូបភាពបានក្នុងកម្រិត 1536 x 2152 pixels
  • ប្រើប្រាស់បន្ទះឈីប Qualcomm SDM855 Snapdragon 855 (7 nm)
  • មាន CPU Octa-core (1×2.84 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.8 GHz Kryo 485)
  • GPU Adreno 640
  • Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot
  • Bluetooth 5.0, A2DP, LE, aptX HD
This image has an empty alt attribute; its file name is gsmarena_008.jpg
  • មាន RAM 12GB និង អង្គចងចាំ 512GB និងមានរន្ធសម្រាប់ដាក់ Memory Card ដែលមានល្បឿនលឿន (UFS 3.0) កាមេរ៉ាក្រោយមាន 3 គ្រាប់ និង មានទំហំ 12 MP, f/1.5-2.4, 26mm (wide), 1/2.55″, 1.4µm, Dual Pixel PDAF, OIS + 12 MP, f/2.4, 52mm (telephoto), 1/3.6″, 1.0µm, AF, OIS, 2x optical zoom + 16 MP, f/2.2, 12mm (ultrawide) និង អមដោយ LED Flash មួយគ្រាប់ ។ លើសពីនេះ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ អាចមានលទ្ធភាពក្នុងការថតវីឌីអូបានក្នុងកម្រិត 2160p@30/60fps ។
Image result for samsung galaxy fold
  • កាមេរ៉ាមុខមាន 2 គ្រាប់ ដែលមានទំហំ 10 MP, f/2.2, PDAF + 8 MP, f/1.9 (depth sensor) + Cover camera: 10 MP, f/2.2 ។ កាមេរ៉ាមុខទាំង 3 គ្រាប់នេះ ក៏មានលទ្ធភាពថតវីឌីអូបានក្នុងកម្រិត 1080p@30fps ផងដែរ
  • គ្មានរន្ធ 3.5 mm jackដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie)
  • ប្រើប្រាស់ថ្ម 2 ដែលមានកម្លាំងរហូតដល់ 4380mAh ដែលមានរន្ធសាក 3.1, Type-C 1.0 ជាមួយនឹងកម្លាំងភ្លើង 18W ដែលធ្វើអោយស្មាតហ្វុននេះ សាកថ្មបានលឿន និង​ មានសុវត្ថិភាព
Image result for samsung galaxy fold
  • ប្រើប្រាស់ Samsung DeX បានងាយស្រួល ខណៈដែលវា បានបញ្ចូលនូវលក្ខណៈពិសេសរបស់ កុំព្យូទ័រ
  • មានតម្លៃប្រហែល $1980 ជាតម្លៃដែលបានប្រកាស
  • មានជម្រើសពណ៌ដូចជា Space Silver, Cosmos Black, Martian Green, Astro Blue
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ