Xiaomi Mi 9 បញ្ចេញលក្ខណៈសម្បត្តិពិសេសៗរបស់ខ្លួនជាផ្លូវការណ៍

Xiaomi Mi 9 បញ្ចេញលក្ខណៈសម្បត្តិពិសេសៗរបស់ខ្លួនជាផ្លូវការណ៍

126
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ វត្តមានរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi គឺ Xioami Mi 9 បានធ្វើអោយអ្នកគាំទ្ររបស់ក្រុមហ៊ុន មានការចាប់អារម្មណ៍ ដោយស្មាតហ្វូននេះ បានបំពាក់ដោយនូវលក្ខណៈពិសេសមួយចំនួន ដែលធ្វើអោយស្មាតហ្វូនេះ មានកម្លាំងកាន់តែខ្លាំងមិនចាញ់ កំពូលស្មាតហ្វូនដ៏ទៃទៀត ដែលជាគូប្រជែងនោះឡើយ។

Image result for xiaomi mi 9

កាលពីម្សិលម៉ិញក្រុមហ៊ុនក៏បានបញ្ចេញលក្ខណៈសម្បត្តិពិសេសៗរបស់ខ្លួនជាផ្លូវការណ៍ ដោយអមជាមួយនឹងរូបភាពយ៉ាងប្រណីត ដែលធ្វើអោយអ្នកគាំទន្ទឹងរង់ចាំ ស្មាតហ្វូនសំណព្វរបស់ខ្លួន បង្ហាញវត្តមានជាផ្លូវការណ៍យ៉ាងអន្ទះសារ។ គួរបញ្ជាក់ថា ស្មាតហ្វូនម៉ូឌែលនេះ នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅថ្ងៃទី 20 ខែ កុម្ភៈ នេះ។

  • មានអេក្រង់ទំហំ 6.39 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2280 
  • ប្រើប្រាស់អេក្រង់ Super AMOLED ដែលការពារដោយកញ្ចក់ Corning Gorilla Glass 6
  • បំពាក់ដោយបន្ទះឈីបចុងក្រោយ ដែលមានកម្លាំងខ្លាំង Qualcomm SDM855 Snapdragon 855 (7 nm)
  • ប្រើប្រាស់ CPU Octa-core (1×2.84 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.8 GHz Kryo 485)
  • GPU Adreno 640
  • មានជម្រើសអង្គចងចាំដូចជា RAM 6GB / 64GB, RAM 8GB/ 128GB និង RAM 8GB / 256GB
  • កាមេរ៉ាក្រោយត្រូវបានបំពាក់ចំនួន 3 គ្រាប់ ដែលមានទំហំរៀងគ្នាគឺ 48MP (f/1.8, 1/2″, 0.8µm, Laser/PDAF ) + 16 MP, f/2.2, 13mm (ultra wide-angle with 117-degree FoV ) + 12 MP, 1.0µm, (telephoto), Laser/PDAF
48MP (f/1.8, 1/2″, 0.8µm, Laser/PDAF )
16 MP, f/2.2, 13mm (ultra wide-angle with 117-degree FoV )
12 MP, 1.0µm, (telephoto), Laser/PDAF
  • លើសពីនេះ វាមានលទ្ធភាពក្នុងការថតវីឌីអូបានក្នុងកម្រិត 2160p@30/60fps, 1080p@30/120/240fps, 720p@960fps
  • កាមេរ៉ាមុខមានទំហំ 24MP និង មានលទ្ធភាពក្នុងការថតវីឌីបានក្នុងកម្រិត 1080p@30fps
  • Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot
  • ធ្វើការស្គែនក្រយ៉ៅដៃលើអេក្រង់
  • មានកម្លាំងថ្ម Li-Po 3500 mAh ដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម Fast battery charging 20W និង Wireless charging
  • គ្មានរន្ធដោតកាស 3.5mm នោះទេ
  • មាន 3 ពណ៌ជាជម្រើសគឺ Lavender Violet, Ocean Blue, និង Piano Black
Image result for xiaomi mi 9
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ