Samsung ប្រកាសកាលបរិច្ឆេទបង្ហាញវត្តមាន Galaxy M30 ជាផ្លូវការណ៍

Samsung ប្រកាសកាលបរិច្ឆេទបង្ហាញវត្តមាន Galaxy M30 ជាផ្លូវការណ៍

94
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Samsung ទើបតែបានប្រកាសបញ្ចេញវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 2 ម៉ូឌែលគឺ Galaxy M10 និង Galaxy M20 កាលពីចុងខែ មករា កន្លងទៅ។ នៅក្នុងរយៈពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ក្រុមហ៊ុន កំពុងត្រៀមបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy M មួយម៉ូឌែលទៀតគឺ Galaxy M30 ដែលនឹងប្រកាសចេញជាផ្លូវការណ៍នៅថ្ងៃទី 27 ខែ កុម្ភៈ សប្តាហ៍ក្រោយនេះ ។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ស្មាតហ្វូននេះ៖

  • Galaxy M30 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.4 inch ដែលប្រើប្រាស់អេក្រង់ប្រភេទ Super AMOLED Full-HD+
  • ទម្រង់អេក្រង់ Infinity U ដែលបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2280px
  • ប្រើប្រាស់ Fingerprint Scanner នៅផ្នែកខាងក្រោយ
  • បំពាក់ដោយបន្ទះឈីប Exynos 7904 SoC
  • មានជម្រើស 2 គឺ RAM 4GB / 64GB និង RAM 6GB / 128GB
  • អាចបន្ថែមអង្គចងចាំបានរហូតដល់ 512 GB
Image result for samsung galaxy m30
  • មានកម្លាំងថ្ម 5000 mAh
  • កាមេរ៉ាមុខមានទំហំ 16MP និង អាចថតវីឌីអូបានកម្រិត 1080p@30fps
  • កាមេរ៉ាក្រោយមាន 3 គ្រាប់ និង មានទំហំ 13MP + 5MP + 5MP ដែលអាចថតវីឌីអូបានក្នុងកម្រិត 2160p@30fps, 1080p@30fps
  • ប្រើប្រាស់រន្ធសាកថ្ម Type-C 1.0
  • Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie)
  • មានកម្រាស់ 159 x 75.1 x 8.4 mm
  • ប្រើប្រាស់ស៊ីមបាន 2
Image result for samsung galaxy m30

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ