Samsung ត្រៀមបង្ហាញវត្តមាន Galaxy Tab S5e ដែលមានកម្រាស់ស្តើងជាងមុន តែកម្លាំងកាន់តែប្រសើរ (មានវីឌីអូ)

Samsung ត្រៀមបង្ហាញវត្តមាន Galaxy Tab S5e ដែលមានកម្រាស់ស្តើងជាងមុន តែកម្លាំងកាន់តែប្រសើរ (មានវីឌីអូ)

72
0
ចែករំលែក
AngkorScript
Seva24

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសបញ្ចេញវត្តមានរបស់ Samsung Galaxy Tab S5e ជំនាន់ថ្មីរបស់ខ្លួន ដែលមានលក្ខណៈសម្បត្តិពិសេសជាច្រើន និង មានតម្លៃសមរម្យ។

Galaxy Tab S5e ត្រូវបានគេសង្ស័យថា វាត្រូវបានបង្ហាញវត្តមាន ដោយអមមកជាមួយនឹង Galaxy S10e ដែលត្រៀមបង្ហាញខ្លួននៅពេលឆាប់ៗនេះ ។ គួរបញ្ជាក់ថា Samsung ក៏បានបញ្ចេញញ Tab S4 10.5 កាលពីឆ្នាំមុន ដែលមានសមត្ថភាពខ្លាំង ជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាត។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសមួយចំនួនរបស់ Galaxy Tab S5e ជំនាន់ថ្មីនេះ ៖

  • មានអេក្រង់ទំហំ 10.5 inch  (16:10) និង បំពាក់ដោយអេក្រងទំហំ Super AMOLED ដែលបង្ហាញរូបភាពបានក្នុងកម្រិត 2560 x 1600 px
Image result for Samsung Galaxy Tab S5e
  • មានកម្រាស់ 5.5 mm ខណៈ
  •  Galaxy Tab S4 មានកម្រាស់រហូតដល់ 7.1 mm
  • មានទម្ងន់ 400g
  • មានភ្ជាប់មកជាមួយនឹង Book Cover Keyboard ដែលអាចប្រើប្រាស់ជាមួយនឹង DeX mode ដែលអាចប្រើប្រាស់ដូចជា Laptop ដែរ
Image result for Samsung Galaxy Tab S5e
  • មានបំពាក់ដោយ AKG-tune Speaker 4 គ្រាប់
  • មានកម្លាំងថ្ម 7040 mAh ដែលអាចប្រើប្រាស់បានរហូតដល់ទៅ 14 ម៉ោង
  • ប្រើប្រាស់រន្ធសាកថ្ម​ USB-C ដែលសាកបានក្នុងល្បឿនលឿន​
  • គ្មានរន្ធដោត 3.5 mm
Image result for Samsung Galaxy Tab S5e
  • បំពាក់ដោយបន្ទះឈីប Snapdragon 670
  • មានជម្រើសអង្គចងចាំ 2 គឺ RAM 4GB/6GB និង RAM 6GB/128GB
  • អាចបន្ថែមអង្គចងចាំបានរហូតដល់ 512GB
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie with Oune UI
  • ប្រើប្រាស់បច្ចេកវិទ្យា ស្គែនមុខ និង មាន Fingerprint scanner ដែលបំពាក់លើ Power Key
Image result for Samsung Galaxy Tab S5e
  • កាមេរ៉ាទំហំ 8MP
  • កាមេរ៉ាក្រោយទំហំ 13MP
  • ប្រើប្រាស់ Far-field microphone ដែលធ្វើអោយ កម្មវិធី Bixby អាចចាប់សម្លេងបានកាន់តែប្រសើរ
  • Tab S5e ក៏បានភ្ជាប់ជាមួយនឹង Galaxy Smartphone ដែលអាចអោយអ្នកធ្វើការទទួលការហៅចូល និង ផ្ញើសារដោយផ្ទាល់តាមរយៈ Tablet នេះផងដែរ
  • Tablet ម៉ូឌែលនេះ នឹងចាប់ផ្តើមទទួលការកុម្ម៉ង់ទុកមុននៅថ្ងៃទី 14 ខែ មីនា
  • មានតម្លៃប្រហែល $400 និង មានបន្ថែមជាមួយ កាស AKG Y500 ដោយឥតគិតថ្លៃ
  • មាន 3 ពណ៌ជាជម្រើសដូចជា ពណ៌មាស ពណ៌ខ្មៅ និង ពណ៌ទឹកប្រាក់
Image result for Samsung Galaxy Tab S5e
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ