ពិតទេ Samsung Galaxy F ជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើង? (មានវីឌីអូ)

ពិតទេ Samsung Galaxy F ជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើង? (មានវីឌីអូ)

76
0
ចែករំលែក
AngkorScript
Seva24

កន្លងមក យើងបានដឹងខ្លះមកហើយ អំពីចំនុចមួយចំនួន ដែលទាក់ទងទៅនឹងស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ Samsung គឺ Samsung Galaxy F ។ លើសពីនេះ ក្រុមហ៊ុនក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងតិច 2 ដងរួចមកហើយ ដែលទាក់ទងនឹងស្មាតហ្វូនម៉ូឌែលនេះ ដែលចុងក្រោយបំផុតនៅក្នុងព្រឹត្តិការណ៍ CES និង ក្រោយមកទៀត ស្មាតហ្វូននេះ​ ក៏ត្រូវបានបង្ហាញខ្លួននៅក្នុងវីឌីអូថ្មីមួយ។

ដើម្បីជាជំនួយធ្វើអោយ ស្មាតហ្វូននេះ មានរូបរាងកាន់តែច្បាស់លាស់ជាងមុន LetsGoDigital ក៏បានបង្កើតឡើងនូវរូបភាព 3D សម្រាប់ស្មាតហ្វូននេះ ។ តែអ្វីដែល ធ្វើអោយវាកាន់តែមានភាពទាក់ទាញខ្លាំងថែមទៀត តាមរយៈរូប 3D ទាំងនេះនោះគឺ កម្រាស់ ទំហំពេលលាត និង ពេលបត់ ដែលធ្វើស្មាតហ្វូននេះ មានរូបរាងដូច Surface Book

Related image

សម្រាប់ Galaxy F ត្រូវបានគេលើកឡើងថា វាអាចនឹងមានកម្រាស់ស្តើងជាងរហូត 45% បើធៀបទៅនឹងកម្រាស់ដែលក្រុមហ៊ុនបានលើកឡើងក្នុងសន្និសីទ។ លើសពីនេះ គែមរបស់វា ក៏បានកាត់បន្ថយថែមទៀតផងដែរ។

បើនិយាយពីទំហំអេក្រង់នៅពេលលាត ស្មាតហ្វូននេះ មានទំហំ រហូតដល់ទៅ 7.3 inch ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1536 x 2152 px ។ ខណៈពេល ដែលវាមានទំហំ 4.58 inch នៅពេលដែលវាត្រូវបានបត់ ។

ម្យ៉ាងទៀត វាបានប្រើប្រាស់ថ្ម 2 ដែលធ្វើអោយស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានតម្លៃថ្លៃខុសពីស្មាតហ្វូនផ្សេងទៀត របស់ក្រុមហ៊ុន ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ