Samsung នឹងបន្ថែមជម្រើសពណ៌ថ្មីមួយទៀត សម្រាប់ម៉ូឌែល Galaxy S10e

Samsung នឹងបន្ថែមជម្រើសពណ៌ថ្មីមួយទៀត សម្រាប់ម៉ូឌែល Galaxy S10e

28
0
ចែករំលែក
AngkorScript
Seva24

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ Samsung នឹងបង្ហាញវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មី ត្រកូល Galaxy S របស់ខ្លួនជាផ្លូវការណ៍ ។ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់បន្ថែម ក្រុមហ៊ុនស្មាតហ្វូនមួយនេះ ក៏ត្រូវបានអោយដឹងថា ក្រុមហ៊ុន ក៏បានបន្ថែមពណ៌ជាជម្រើសថ្មីមួយទៀតសម្រាប់បងប្អូនរួមត្រកូល Galaxy S10 គឺ Galaxy S10e ជាមួយនឹងពណ៌ Canary Yellow ជាពណ៌ដ៏ស្រស់ស្អាត និង​ មានភាពទាក់ទាញខ្លាំងសម្រាប់យុវវ័យ ។

Image result for Galaxy s10e

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនម៉ូឌែល Galaxy S10e នេះ ៖

  • វាត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.8 inch ជាប្រភេទអេក្រង់ Super AMOLED
  • នៅលើអេក្រង់ត្រូវបានបំពាក់ដោយដោយកាមេរ៉ាមុខ មួយគ្រាប់
  • ផ្នែកខាងក្រោយ​ មានកាមេរ៉ា 2 គ្រាប់ និង អមដោយ Flash ជំនួយមួយគ្រាប់
  • អ្វីដែលកាន់តែទាក់ទាញទៀតនោះ ស្មាតហ្វូននេះ ត្រូវបានបង្កប់ Fingerprint Scanner នៅលើ Power Button ខណៈដែល Galaxy S10 និង Galaxy S10+ ត្រូវបានបំពាក់ដោយអេក្រង់ដែលអាចធ្វើការស្គែនក្រយ៉ៅដៃបាន
  • Galaxy S10e មានទំហំ 142.5 x 70.5 x 8.1 mm
  • មានជម្រើសពណ៌ដូចជា Canary Yellow, Prism Black, Emerald Green, Pearl White
  • បង្ហាញខ្លួនជាផ្លូវការណ៍នៅថ្ងៃទី 20 ខែ កុម្ភៈ និង ចរាចរណ៍លើទីផ្សារនៅថ្ងៃទី 8 ខែ មីនា
  • មានតម្លៃប្រហែល $885 សម្រាប់ RAM 6GB និង មានអង្គចងចាំ 128GB
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ