គិតបែបណា បើសិនជា iPhone XI មានរូបរាងបែបនេះវិញ? (មានវីឌីអូ)

គិតបែបណា បើសិនជា iPhone XI មានរូបរាងបែបនេះវិញ? (មានវីឌីអូ)

75
0
ចែករំលែក
AngkorScript
Seva24

នៅថ្ងៃនេះ អ្នកគាំទ្ររបស់កំពូលស្មាតហ្វូន iPhone មានភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានប្រទះឃើញវីឌីអូមួយ​ ដែលបានលេចធ្លាយមក និង មានរយៈពេលប្រមាណ មួយនាទី ដែលបានបង្ហាញពីរូបរាងរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone XI

វីឌីអូនេះ គឺជាស្នាដៃ របស់លោក Gunho Lee ជាវីឌីអូ ដែលត្រូវបានបង្កើតឡើង ជាមួយនឹងការស្រមើលស្រម៉ៃរបស់លោក ។ ចំពោះរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone XI នេះ ត្រូវបានសន្មត់ថា លោកបានយកគម្រូជំនាន់ដើមរបស់ក្រុមហ៊ុនគឺ iPhone 4 ដែលបានបង្ហាញពីរូបរាងជ្រុងរបស់វា។ ក្នុងនាមជាអ្នករចនា 3D លោកតែងតែបានបង្កើតនូវ Concept សម្រាប់ពាណិជ្ជកម្មស្មាតហ្វូនល្បីៗជំនាន់ថ្មីមួយចំនួនជានិច្ច ។

Image result for Concept ad imagines iPhone XI with triple camera

បើសិនជាយើងធ្វើការយកចិត្តទុកដាក់ក្នុងការទស្សនាវីឌីអូ យើងអាចធ្វើសន្មត់បានថា លោក Lee បានប្រើប្រាស់រូបរាងរបស់ស្មាតហ្វូនជំនាន់មុនៗដូចជា iPhone 4 រហូតដល់ជំនាន់ iPhone 5s SE ដើម្បីធ្វើការរចនាចេញជារូបរាងរបស់ស្មាតហ្វូន iPhone XI

Related image

សម្រាប់អ្វី​ ដែលកាន់តែពិសេសទៅទៀតនោះ លោកបានធ្វើការរចនា ដោយបានបំពាក់ដោយកាមេរ៉ារហូតដល់ទៅ 3 គ្រាប់នៅផ្នែកខាងក្រោយរបស់ផ្ទៃរលោងរាបស្មើរបស់ស្មាតហ្វូននៃការស្រមើលស្រម៉ៃមួយនេះ ។

Image result for Concept ad imagines iPhone XI with triple camera

លើសពីនេះ​ លោកក៏បានបង្ហាញរូបគម្រូស្គែនក្រយ៉ៅដៃលើអេក្រង់ និង រំពឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបំពាក់ដោយបន្ទះឈីប​ Bionic A13 ថែមទៀតផង ដែលបានធ្វើអោយវីឌីអូនេះ​កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។

Image result for Concept ad imagines iPhone XI with triple camera
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ