Samsung ត្រៀមបញ្ចេញ Galaxy A8s FE ដែលផ្តោតសំខាន់សម្រាប់នារីៗ នៅថ្ងៃទិវានៃសេចក្តីស្រលាញ់

Samsung ត្រៀមបញ្ចេញ Galaxy A8s FE ដែលផ្តោតសំខាន់សម្រាប់នារីៗ នៅថ្ងៃទិវានៃសេចក្តីស្រលាញ់

190
0
ចែករំលែក
AngkorScript
Seva24

នៅដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសបញ្ជាក់ថា ក្រុមហ៊ុន កំពុងតែត្រៀមបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីមួយ ដែលត្រូវបានសម្រិតសម្រាងយ៉ាងពិសេសសម្រាប់អ្នកគាំទ្រនារីៗ ដែលម៉ូឌែលនេះ ត្រូវបានកែច្នៃពីម៉ូឌែលដើម Galaxy A8s ដោយវាត្រូវបានដាក់ឈ្មោះជាថ្មីថា Galaxy A8s FE ដែលវាត្រូវបានគេសន្មត់ថា មកពីពាក្យពេញ Galaxy A8s Female Edition

Image result for Samsung Galaxy A8s FE vs A8s

អ្វីដែលសំខាន់ទៅទៀតនោះ ស្មាតហ្វូននេះ ត្រូវបានរចនាឡើង ដែលមានផ្នែកខាងក្រោយស្រោបដោយពណ៌ ផ្កាឈូក លាយជាមួយនឹងពណ៌ មាស ដែលវាធ្វើអោយកាន់តែមានភាពទាក់ថែមមួយកម្រិតទៀត សម្រាប់នារីៗ ។ ហើយស្មាតហ្វូនម៉ូឌែល Galaxy A8s FE ត្រូវអោយដឹងថា វានឹងត្រៀមបង្ហាញវត្តមានជាផ្លូវការណ៍នៅថ្ងៃទី 14 ខែ កុម្ភៈ ដែលជាថ្ងៃទិវានៃសេចក្តីស្រលាញ់ និង ត្រូវបានដាក់បង្ហាញដំបូងនៅប្រទេស ចិន

Image result for Samsung Galaxy A8s FE

សម្រាប់ហ្វូន Galaxy A8s FE នេះ ក្រៅពីរូបរាង និង ពណ៌ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់នារីៗ វា ត្រូវបានត្រូវបានរក្សាភាពដើមនៅដដែល ដោយមិនមានអ្វីកែប្រែបន្ថែមទៀតឡើយ ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ស្មាតហ្វូនម៉ូឌែលថ្មី Galaxy A8s FE

  • មានអេក្រង់ទំហំ 6.4 inch និង មានលទ្ធភាបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2340px
  • អេក្រង់ជាប្រភេទ IPS LCD ដែលត្រូវបានក្រុមហ៊ុនដាក់ឈ្មោះទម្រង់របស់អេក្រង់នេះថា Infinty-O
  • មានកាមេរ៉ាមុខទំហំរហូតដល់ទៅ 24MP
  • កាមេរ៉ាក្រោយមាន 2 គ្រាប់ ដែលមានទំហំ 10MP + 5MP អមដោយ LED Flash មួយគ្រាប់
  • ប្រើប្រាស់ Fingerprint scanner នៅផ្នែកខាងក្រោយ
Samsung Galaxy A8s FE
  • ប្រើប្រាស់បន្ទះឈីប Snapdragon 710 10nm
  • CPU Octa-core (2×2.2 GHz 360 Gold & 6×1.7 GHz Kryo 360 Silver)
  • GPU Adreno 616
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie)
  • មាន RAM 6GB និង 8GB
  • មានអង្គចងចាំទំហំ 128 GB និង អាចបន្ថែមកាតបានរហូតដល់ 512GB
  • មានកម្លាំង 3400mAh និង ប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម Fast-Charging
  • មានរន្ធ USB 2.0 Type-C 1.0
  • Bluetooth 5.0, A2DP, EDR, LE
  • ប្រព័ន្ធ Wi-Fi: Wi-Fi 802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot
  • មានទំហំ និង​ កម្រាស់ 158.4 x 74.9 x 7.4 mm
  • មានទម្ងន់ 173g
Image result for Samsung Galaxy A8s FE vs A8s
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ