កាលពីសប្តាហ៍មុននេះ នៅក្នុងព្រឹត្តិការណ៍សន្និបាតប្រចាំឆ្នាំ CES នាទីក្រុង Las Vegas បានបង្ហាញពីវត្តមានបច្ចេកវិទ្យាមួយយ៉ាងសំខាន់ ដែលត្រៀមមកបើកទំព័រឆ្នាំ 2019 គឺ ប្រព័ន្ធបច្ចេកជំនាន់ក្រោយបំផុត 5G ដែលនឹងត្រៀមបង្ហាញខ្លួនចេញជាផ្លូវការណ៍នាពេលឆាប់ៗខាងមុខនេះ។
ប្រព័ន្ធបច្ចេកវិទ្យា 5G ត្រូវបានបង្ហាញអោយដឹងថា វាមានអនុភាពខ្លាំង ដែលអាចធ្វើការចុះចូល Website ការទាញយកបទចម្រៀង ឬ Streaming movies បានលឿនជាង ប្រព័ន្ធ 4G រហូតដល់ទៅ 10 ដង។ សម្រាប់ប្រព័ន្ធ 5G នេះ ត្រូវបានក្រុមហ៊ុនធំមួយចំនួនដូចជា Verizon, Sprint និង AT&T រូមទាំងក្រុមហ៊ុនមេរបស់ CNN បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងបញ្ចេញស្មាតហ្វូន ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា 5G នៅក្នុងឆ្នាំនេះ ។

នៅក្នុងព្រឹត្តិការណ៍ CES នេះផងដែរ ក្រុមហ៊ុន Verizon ក៏បានផ្លែងព័ត៌មានបញ្ជាក់លម្អិតអំពីដំណើរការផ្ទេរទិន្នន័យជាមួយនឹងល្បឿនលឿនបំផុតរបស់ 5G ។ លើសពីនេះ វាក៏បានជួយសម្រួលក្នុងការលេងហ្គេម និង VR បានយ៉ាងល្អឥតខ្ចោះ។ នាយកប្រតិបត្តិក្រុមហ៊ុន Hans Vestberg បានប្រាប់អ្នកចូលរួមថា “5G គឺជាការសន្យានៃអ្វីច្រើនជាងអ្វីដែលយើងធ្លាប់បានឃើញពីបច្ចេកវិទ្យាឥតខ្សែ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Verizon ក៏បានផ្តល់នូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Wireless 5G នេះសម្រាប់ ទីក្រុងមួយចំនូននៅ សហរដ្ឋអាមេរិក ។
Home router 5G របស់ក្រុមហ៊ុន Verizon ត្រូវបានបម្លែង 5G Signal ទៅជាប្រព័ន្ធ Wi-Fi សម្រាប់បម្រើប្រព័ន្ធ internet ដល់អតិថិជនរបស់ក្រុហ៊ុន ។ ប៉ុន្តែនាពេលនោះ ប្រព័ន្ធ 5G មិនត្រូវបានប្រើប្រាស់សម្រាប់ ស្មាតហ្វូននោះឡើយ ដោយសារតែ មិនទាន់ស្មាតហ្វូនម៉ូឌែលណាមួយ ដែលអាចប្រើប្រាស់ 5G បាន។

ចំណែកលោកអគ្គនាយកក្រុមហ៊ុន Samsung លោក HS Kim បាននិយាយថា 5G នឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការច្នៃប្រឌិតថ្មីនៅក្នុង AI និង Internet ។ លើសពីនេះទៅទៀត លោកក៏បានបញ្ចាក់បន្ថែមអំពីការភ្ជាប់ប្រព័ន្ធនេះទៅនឹងរថយន្តផងដែរ។

រីឯក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បី Qualcomm ក៏បានចូលរួមក្នុងសន្និបាតនេះផងដែរ ដោយបានធ្វើបទបង្ហាញអំពី សមត្ថភាពរបស់ប្រព័ន្ធបច្ចេកវិទ្យា 5G ដំណើរការលើ ស្មាតហ្វូន និង កាស VR ។ ដូចអ្វី ដែលក្រុមហ៊ុនបានរំពឹងទុក កាស VR ដើម្បីមើលវីដូអូ និង ដំណើរការដោយប្រព័ន្ធ 5G ពិតជាមានល្បឿនលឿន និង គ្មានភាពរអាក់រអួលកើតឡើងឡើយ។

អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ