Redmi Note 7 Pro នឹងបង្ហាញខ្លួនជាមួយការបំពាក់ឈីប Snapdragon 675

Redmi Note 7 Pro នឹងបង្ហាញខ្លួនជាមួយការបំពាក់ឈីប Snapdragon 675

344
0
ចែករំលែក
AngkorScript
Seva24

បន្ទាប់ពីការចេញលក់ទូរស័ព្ទ Redmi Note 7 បានជោគជ័យពេលនេះក្រុមហ៊ុន Xiaomi មានគម្រោងបញ្ចេញកំណែទម្រង់ Pro ដែលមានអនុភាពជាងនេះផងដែរ។ នេះគឺទូរស័ព្ទ Redmi Note 7 Pro ថ្មីមួយរបស់ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថានឹងចេញនៅក្នុងកំឡុងខែកុម្ភៈខាងមុខនេះតាមការប្រកាសដំបូងរបស់ Redmi

ទោះជាខំលាក់បាំងយ៉ាងណាពីភាពខ្លាំងរបស់កំពូលស្មាតហ្វូននេះយ៉ាងណាក៏ដោយក៏យើងនៅតែមានការបែកធ្លាយនៅផ្នែកថ្មីមួយចំនួនរបស់ទូរស័ព្ទនេះផងដែរ។ តាមរយៈសារព័ត៌មានWeibo បាននាំអោយយើងស្គាល់ពីផ្នែកខាងក្នុងរបស់ Redmi Note 7 Pro មានមួយចំនួនផងដែរដូចជា ទូរស័ព្ទនេះនឹងមានកាមេរ៉ាទំហំ 48MP ដូចនឹង Redmi Note 7 ធម្មតាដែរប៉ុន្តែពេលនេះវាកំពុងរងចាំការតម្លើងបន្ថែមនៅ Sensor ថ្មីគឺ Sony IMX 586 ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺម៉ូដែលស៊េរី Proនេះនឹងបំពាក់នូវឈីប Snapdragon 675 ថ្មីរបស់ក្រុមហ៊ុនQualcomm

ចំពោះ Snapdragon 675 ថ្មីនេះគេបានរំពឹងថាវានឹងមានល្បឿនលឿ​នជាង Snapdragon 710 ប៉ុន្តែមិនអាចទេព្រោះថាក្រុមហ៊ុនមួយបានលើកឡើងហើយថាកំរិត GPU របស់ឈីបចុងក្រោយនេះមិនអាចស្មើហ្នឹងឈីបខ្លាំងជំនាន់ចាស់បានទេ។

សម្រាប់ការសន្និដ្ឋានកំណត់តម្លៃរបស់ Redmi Note 7 Pro វាប្រហែលជាធ្លាក់ចុះនៅក្នុងចន្លោះ 1,399 – 1,499 យ័ន ដែលគិតជាលុយដុល្លាប្រហែលជា 205 ដុល្លា ទៅ 220 ដុល្លា

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ