ម្ចាស់កំពូលស្មាតហ្វូន Asus ROG ត្រៀមចិត្តត្រៀមកាយទទួលការប្រែកាយថ្មីហើយឫនៅ?

ម្ចាស់កំពូលស្មាតហ្វូន Asus ROG ត្រៀមចិត្តត្រៀមកាយទទួលការប្រែកាយថ្មីហើយឫនៅ?

36
0
ចែករំលែក
Maker:0x4c,Date:2017-9-27,Ver:4,Lens:Kan03,Act:Lar01,E-Y
AngkorScript
Seva24

ទូរស័ព្ទសម្រាប់លេងហ្គេមល្អបំផុតមួយនៅឆ្នាំ ២០១៨ នោះគឺទូរស័ព្ទ Asus ROG កំពុងរង់ចាំការ Update Android 9.0 Pie ដែលប្រកាសខ្លួនតាំងពីឆ្នាំ២០១៨កន្លងទៅនេះ ប៉ុន្តែការរង់ចាំនឹងមិនយូរទៀតទេសម្រាប់អ្នកដែលជាម្ចាស់កំពូលស្មាតហ្វូនមួយគ្រឿងនេះ។ ថ្មីៗនេះក្នុងការចុះបញ្ជី Geekbench ត្រូវបានប្រទះឃើញថាស្មាតហ្វូននេះត្រូវបានគេកំពុងដំណើរការចុងក្រោយបំផុតនិងធំបំផុតពីសំណាក់ក្រុមហ៊ុន Google

លេខម៉ូដែលនៃស្មាតហ្វូននេះគឺ ASUS_Z01QD ដែលវាក៏បានបង្ហាញនូវពិន្ទុស្តង់ដារនៃល្បឿនរបស់ដំណើរការរបស់ស្មាតហ្វូននេះផងដែរ។ ប្រព័ន្ធប្រតិបត្តិការដែលបានបង្ហាញនៅលើសន្លឹកពិន្ទុគឺ Android 9.0 Pie ដែលអាចមានន័យថា​ ទូរស័ព្ទ Asus ROG ត្រូវបានគេរៀបចំគម្រោងរួចរាល់ហើយ សម្រាប់ការអភិវឌ្ឍន៍ទៅលើស្មាតហ្វូនមួយគ្រឿងនេះ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Asus មិនបានផ្តល់ពេលវេលាណាមួយជាក់លាក់ឡើយដូច្នេះយើងគ្រាន់តែសង្ឃឹមថាវានឹងមិនយូរប៉ុន្មានទេដែលក្រុមហ៊ុន Asus នឹងធ្វើការដាក់អោយមានវត្តមានៃការ Update ទៅលើស្មាតហ្វូនកំពូលរបស់ខ្លួនមួយនេះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ