ថ្ងៃនេះ ASUS បានប្រកាសចេញម៉ូដែលទូរស័ព្ទសេរ៊ីថ្មរបស់ខ្លួនចំនួន២ម៉ូដែល នោះគឺ Zenfone Max (M2) និង ZenFone Max Pro (M2) ដែលមានគុណតម្លៃ និងភាពលើសគេដូចទៅនឹងអ្នកជំនាន់មុនរបស់ខ្លួនដ៏ល្បីល្បាញ គឺ Zenfone Max M1 និង Zenfone Max Pro M1។


ប៉ុន្តែអ្នកជំនាន់ក្រោយត្រូវបានយកឈ្នះអ្នកជំនាន់មុនដោយមានល្បឿនកាន់តែលឿនជាងមុន ធុនជាងមុន និងមានគុណភាពផ្នែកកាមេរ៉ាបានល្អជាងមុនថែមទៀតផង។
កម្លាំងម៉ាស៊ីនខ្លាំង
ZenFone Max Pro M2 ត្រូវបានបំពាក់ដោយ Qualcomm Snapdragon 660 Mobile Platform 14nm (Qualcomm Snapdragon 632) សំរាប់ Zenfone Max M2 ដែលមានវត្តមានសហការជាមួយបច្ចេកវិទ្យា Qualcomm AI Engine, នោះវាធ្វើអោយទូរស័ព្ទនេះផ្តល់នូវការប្រើប្រាស់បានរលូនល្អ មានភាពឆ្លើយតបរហ័ស និងមានកម្លាំងប្រតិបត្តិការខ្លាំងខ្លាលើសមុនដល់ទៅ 11% និងមានទំហំរ៉េម 4GB និង 3GB ដែលអាចអោយលោកអ្នកប្រើប្រាស់ក្នុងការលេងហ្គេម និងធ្វើការងារជាច្រើនក្នុងពេលតែ១បាន។ ទូរស័ព្ទនេះក៏មាននូវរន្ធបញ្ចូលស៊ីមចំនួន២ បូកនឹងរន្ធដាក់អង្គចងចាំបានរហូតដល់ទៅ 2TB ឯណោះ។

ថ្មទំហំធំបំផុត
Zenfone Max Pro M2 មានទំហំថ្ម 5000mAH (4000mAH សំរាប់ Zenfone Max M2) លោកអ្នកអាចបើក 4G ចោលបានដល់ទៅ 35 ថ្ងៃ និងនិយាយទូរស័ព្ទដោយបើក 3G បាន ៤៥ ម៉ោង talk time, លេងហ្គេមទូទៅបាន 10 ម៉ោង មើល YouTube បាន 19 ម៉ោង ព្រមទាំងបើកអ៊ីនធឺណែតដោយប្រើ Wi-Fi បានដល់ទៅ ២៣ម៉ោង ថែមទៀតផង។
Max durability
ZenFone Max Pro គឺជាទូរស័ព្ទដៃទី១បង្អស់បើប្រៀបធៀបជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួនដែលជាប្រភេទទូរស័ព្ទដំបូងគេដែលបំពាក់ដោយ Corning® Gorilla® Glass 6 ដែលមានភាពធុនជាង Gorilla Glass 5 ដល់ទៅ ២ដងជាមួយរាងកញ្ចក់កោង 2.5D ដែលរំលេចភាពស្រស់ស្អាតបំផុត។
កាមេរ៉ាដ៏ឆ្លាតវៃ
ភាពវៃឆ្លាតក្នុងការបំពាក់នូវកាមេរ៉ាភ្លោះដែលមានប្រព័ន្ធAI ដូចទៅនឹងសេរ៊ី ZenFone 5 នោះលោកអ្នកនឹងទទួលបាននូវបទពិសោធន៍ក្នុងការថតរូបបានយ៉ាងល្អពិសេសគ្រប់ពេលវេលា។ កំរិតរេសូលុយស៊ិនខ្ពស់ កាមេរ៉ា Sony® IMX486 បច្ចេកវិទ្យាជំនួយភាពញ័រ Electronic Image Stabilization (EIS) ការចាប់ផ្តោតលើរូបភាពមិនថាថ្ងៃឬយប់ និងការថតរូបដោយផ្តាច់រូបភាពចេញពីផ្ទៃក្រោយ អាចអោយលោកអ្នកថតរូបភាពបានដូចទៅនឹងអ្វីដែលពួកយើងបានឃើញ។
ភាពសប្បាយរីករាយក្នុងការប្រើប្រាស់ដល់កំរិតកំពូល
អេក្រង់ high-res 6.3-inch FHD+ (2280 x 1080) ដែលបំពាក់នៅលើ ZenFone Max Pro រួមជាមួយRatio 19:9, 94% NTSC color gamut, ពន្លឺភ្លឺល្អកំរិត 450cd/m2, high 1500:1 contrast ratio, ប្រព័ន្ធបំពងសម្លេងដែលមានម៉ាញេទិចចំនួន៥, និងបច្ចេកវិទ្យា NXP low-distortion smart នោះយើងនឹងទទួលបានការកំសាន្តសប្បាយឥតឈប់ឈរក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។
ការរចនារូបរាងដ៏គួរអោយទាក់ទាញ និងភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត
ZenFone Max Pro គឺជាទូរស័ព្ទទី១ដែលប្រើប្រាស់ការរចនាប្រភេទផ្ទៃមុខកាត់ eye-catching Wave ដែលផ្គុំឡើងដោយ ១៦ស្រទាប់ និងធ្វើអោយមានភាពលេខធ្លោគ្រប់ជ្រុងទាំងអស់នៃទូរស័ព្ទ ផ្សំជាមួយផ្ទៃកោងបែប 3D ដែលជាការរចនាកំរ និងមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់។

ទូរស័ព្ទនេះប្រើជាមួយប្រភេទស៊ីម 4G LTE ទាំង២ស៊ីម (dual SIM/dual standby) នឹងអាចបន្ថែមអង្គចងចាំបានដល់ទៅ 2TB ជាមួយនឹងការទ្រទ្រង់បាននូវ NFC ដែលមានភាពងាយស្រួលបំផុត។
AVAILABILITY & PRICING
ASUS ZenFone Max Pro (M2) ក៏ដូចជា ASUS ZenFone Max (M2) នឹងដាក់ដំណើរការលក់ជាផ្លូវការណ៍ឆាប់ៗនាចុងខែមករានេះ។ សូមទទួលយកពត៌មានតាមរយៈគេហទំព័រហ្វេសប៊ុក ASUS (KH)។

ដោយទទួលសែនពីជំនាន់មុនទូរស័ព្ទដៃទាំង២ប្រភេទដែលជាសេរ៊ីចុងក្រោយរបស់ក្រុមហ៊ុន ASUS នេះមានទំហំថ្មធំ
កម្លាំងម៉ាស៊ីនខ្លាំងដែលអាចអោយលោកអ្នកសប្បាយនឹងប្រើប្រាស់វាអោយបានយូរ។

ចំណុចពិសេស៖
- កម្លាំងម៉ាស៊ីនខ្លាំង: ភាពរលូនក្នុងការប្រើប្រាស់ដែលត្រូវបានបំពាក់ដោយ Qualcomm Snapdragon
660 សំរាប់Zenfone Max Pro M2 និង Qualcomm Snapdragon 632សំរាប់ Zenfone Max M2 ជាមួយនឹងភាពឆ្លាតវៃដែលមានល្បឿនក្នុងការប្រើប្រាស់លឿនជាងជំនាន់មុនដល់ទៅ៣ដង។ - ថ្មទំហំធំបំផុត: ជាមួយថ្ម៥០០០មីលីអាំពែរសំរាប់Zenfone Max Pro M2
និងថ្ម៤០០០មីលីអាំពែរសំរាប់Zenfone Max M2
នោះលោកអ្នកអាចប្រើប្រាស់វាបានរហូតដល់ទៅ២ថ្ងៃដោយឥតឈប់ឈរ។ - ភាពធុនបំផុត: ដោយត្រូវបានបំពាក់ដោយ Corning Gorilla Glass 6 ទូរស៍ព្ទទាំង២ប្រភេទនេះមានភាពធុនលើសមុនដល់ទៅ២ដងបើប្រៀបធៀបទៅនឹងអ្នកជំនាន់មុនរបស់វា។
- កាមេរ៉ាដ៏ឆ្លាតវៃ: ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាAI ទាំង២គ្រាប់នោះលោកអ្នកអាចថតរូបភាពមានផ្ទៃដាច់ចេញពីរូបភាព និងថតពេលខ្សោយពន្លឺបានយ៉ាងល្អផងដែរ
- ភាពសប្បាយរីករាយក្នុងការប្រើប្រាស់ដល់កំរិតកំពូល: ជាមួយនឹងទំហំអេក្រង់6.3″ FHD+
- ដែលមានប្រព័ន្ធបំពងសម្លេងដែលមានម៉ាញ៉េទិចចំនួន៥ ផ្គួបផ្សំជាមួយបច្ចេកវិទ្យា NXP smart amplifier
- នោះលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយក្នុងការប្រើប្រាស់ដោយគ្មានដែនកំណត់។
ក្នុងសន្និសិទ្ធិកាសែតនេះដែរក៏ឃើញមានការចូលរួមពីអ្នកគាំទ្រផលិតផល Asus ជាច្រើន រួមជាមួយនឹងតារាFB & Youtuber ល្បីៗមួយចំនួន ហើយក៏មានវត្តមាន Dealer ធំៗរបស់ផលិតផល Asus ប្រចាំទីក្រុងភ្នំពេញផងដែរ។
SPECIFICATIONS ASUS ZenFone Max Pro (M2)
Design | Premium 3D-curved glossy design Front 2.5D-curved Corning® Gorilla® Glass 6 |
Dimensions / Weight | 157.9 x 75.5 x 8.5mm 175g light |
Display | 6.3″ FHD+ (2280 by 1080) 19:9 all-screen IPS display 94% NTSC color gamut 450nits brightness 1500:1 contrast ratio Capacitive touchscreen with 10-point multitouch |
CPU / GPU | Qualcomm® Snapdragon™ 660 Mobile Platform with 14nm, 64-bit Octa-core processor with Qualcomm AI Engine Qualcomm® Adreno™ 512 GPU |
Memory & storage | LPDDR4X 3GB / 4GB RAM eMCP 32GB / 64GB storage |
Dual Camera System | Main rear camera: AI Scene Detection in 13 types / 12MP Sony® IMX 486 image sensor / f/1.8 aperture / 1.25µm pixel size / 6p lens / 0.03s PDAF/ LED flash / 4K UHD video recording / 3-axis electronic image stabilization Secondary rear camera: 5MP for bokeh effect Front camera: 13MP / f/2.0 aperture / Softlight LED flash |
Wireless | 802.11b/g/n 2.4GHz Supports Wi-Fi Direct and Wi-Fi Display DC-HSPA+: UL 5.76 / DL 42 Mbps LTE: CAT5 UL 75 Mbps / CAT4 DL 150Mbps |
Connectivity | Bluetooth® 5.0 Bluetooth® HID Micro-USB NFC |
Security features | Rear fingerprint security sensor with 5-finger recognition Face Unlock for added convenience and security |
SIM card and SD slot | Triple slots with dual SIM, dual 4G + 4G standby Slot 1: Nano SIM (2G / 3G / 4G) Slot 2: Nano SIM (2G / 3G / 4G) Slot 3: MicroSD card (up to 2TB) |
GPS | GPS GLONASS BDS GAL QZSS |
OS | Stock Android™ 8.1 OreoTM |
Battery | 5000mAh capacity with fast charging Up to 35 days of 4G standby Up to 45 hours of 3G talk time Up to 19 hours of YouTube playback Up to 23 hours of web browsing Up to 10 hours of gaming |
Audio | 5-magnet speaker NXP smart amplifier for louder, deeper and less distorted sound effect |
Colors | Midnight Blue Cosmic Titanium |

SPECIFICATIONS ASUS ZenFone Max (M2)
Design | Metal body design with front 2.5D-curved glass |
Dimensions / Weight | 158 x 76 x 7.7mm / 160g |
Display | 6.3″ HD+ (1520 x 720) IPS display 19:9 aspect ratio 88% screen-to-body ratio Capacitive touch panel with 10-point multitouch |
CPU / GPU | Qualcomm® Snapdragon™ 632 Mobile Platform with 14nm, 64-bit Octa-core Processor Qualcomm® Adreno™ 506 |
Memory & storage | Up to 3GB RAM Up to 32GB storage |
Main rear camera | 13MP f/1.8 aperture 26mm equivalent focal length in 35mm film camera Phase-detection autofocus LED flash AI Photography: AI Scene Detection in 13 types |
Second rear camera | 2MP Depth sensing |
Front camera | 8MP f/2.0 aperture 26mm equivalent focal length in 35mm film camera Softlight LED flash Face unlock |
Wireless | 802.11 b/g/n Wi-Fi Supports Wi-Fi Direct DC-HSPA+: UL 5.76 Mbps / DL 42 Mbps LTE Cat5 UL 75Mbps / Cat6 DL 300Mbps |
Connectivity | Bluetooth® V 4.2 Micro-USB |
Security features | Rear fingerprint security sensor with five-finger, 360° recognition, 0.3s unlock Face unlock for added convenience and security |
SIM card and SD slot | Triple slots with dual SIM, dual 4G + 4G standby Slot 1: 2G/3G/4G Nano SIM Card Slot 2: 2G/3G/4G Nano SIM Card Slot 3: supports up to 2TB microSD card VoLTE / VoWiFi support GPS GPS, AGPS, GLONASS |
OS | Stock Android™Oreo™ |
Battery | High-capacity 4000mAh battery with fast charging Up to 33 days 4G standby Up to 21 hours video playback Up to 22 hours Wi-Fi web browsing Up to 35 hours 3G talk time Up to 8 hours gaming |
Audio | 5-magnet speaker NXP smart amplifier for louder, deeper and less distorted sound effect |
Colors | Midnight Black, Space Blue, Meteor Silver |
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ