Xiaomi បញ្ចេញ AirDots Pro ជាប្រភេទកាសឥតខ្សែ ដែលមានតម្លៃក្រោម $100

Xiaomi បញ្ចេញ AirDots Pro ជាប្រភេទកាសឥតខ្សែ ដែលមានតម្លៃក្រោម $100

65
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសបញ្ចេញ AirDots Pro ជាផ្លូវការណ៍។ វាជា ប្រភេទកាសឥតខ្សែ ដែលមានរូបរាងស្ទើតែដូចជាគ្នាទៅនឹងកាសឥតខ្សែ AirPods របស់ Apple ។ ម្យ៉ាងទៀត កាសឥតខ្សែម៉ូឌែលនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងមួយគឺ ដើម្បីផ្តល់ជាជម្រើសនូវប្រភេទកាស ដែលមានតម្លៃធូរថ្លៃជាងកាសឥតខ្សែ AirPods ហើយវាមានតម្លៃត្រឹមតែ $60 តែប៉ុណ្ណោះ ដែលជាតម្លៃទីផ្សារប្រទេសចិន ហើយវា នឹងចាប់ផ្តើមចរាចរណ៍ចេញលក់នៅលើទីផ្សារនៅថ្ងៃទី 11 ខែ មករា ឆាប់ៗខាងមុខនេះ។

Mi AirDots Pro ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើនផងដែរ ដោយវាមានទំងន់ត្រឹមតែ 5.8g តែប៉ុណ្ណោះ ហើយធ្វើការជាមួយឧបករណ៍ Android និង iOS រួមទាំង Window notebook ផងដែរ។ លើសពីនេះ កាសទាំងពីរ បានផ្តល់នូវថាមពលសម្លេងបានយ៉ាងល្អឥតខ្ចោះ ជាមួយនឹងដងខ្លួន ដែលមានទំហំ 7mm ។

កាន់តែពិសេស កាសឥតខ្សែម៉ូឌែលនេះ ត្រូវបានបង្កើតឡើង ដោយបានបំពាក់នូវមុខងារកាត់បន្ថយសម្លេងរំខាន នៅពេលអ្នកភ្ជាប់ជាមួយទូរស័ព្ទ សម្រាប់ធ្វើការនិយាយទំនាក់ទំនង។ កាស Mi AirDots Pro ក៏បានបន្ថែមមុខងារមួយចំនួនទៀតគឺ អាចស្តាប់តន្ត្រី និង ជំនួយសម្លេង ។

Related image

បើយោងទៅតាមការលើកឡើងរបស់ក្រុមហ៊ុន ចិន Xiaomi បានអះអាងថា កាសម៉ូឌែលនេះ មានថាមពលរហូតដល់ 10 ម៉ោង និង សាកថ្មត្រឹមតែ មួយម៉ោងតែប៉ុណ្ណោះ។

Image result for AirDots Pro
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ