Samsung Galaxy S10 ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមានរហូតដល់ទៅ 5 ម៉ូឌែល និង មានបំពាក់ 5G 2 ម៉ូឌែល

Samsung Galaxy S10 ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមានរហូតដល់ទៅ 5 ម៉ូឌែល និង មានបំពាក់ 5G 2 ម៉ូឌែល

125
0
ចែករំលែក
AngkorScript
Seva24

បន្ទាប់ពីមានព័ត៌មានមួយចំនួនត្រូវបានបង្ហាញឡើង ពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា អាចនឹងបញ្ចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Samsung Galaxy S10 នៅខែក្រោយ ដែលអាចប្រព្រឹត្តទៅក្នុងព្រឹត្តការណ៍មួយនៅថ្ងៃទី ២០ ខែ កុម្ភៈ ។ លើសពីនេះទៅទៀត វាត្រូវបានគេរំពឹងបន្ថែមទៀតថា កំពូលស្មាតហ្វូនម៉ូឌែលនេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងវត្តមានស្រឡាយរបស់ខ្លួន ។ ក្នុងចំនោម ម៉ូឌែលទាំងនោះ វាត្រូវបានអោយដឹងថា ក្រុមហ៊ុននឹងបំពាក់បច្ចេកវិទ្យា 5G សម្រាប់ម៉ូឌែល S10 5G និង S10 Bolt ហើយវាក៏បានអោយដឹងថា ជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលប្រើប្រាស់បច្ចេកវិទ្យា 5G

Samsung Galaxy S10 Lite នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ត្រកូល S-series ដែលបំពាក់ដោយអេក្រង់ប្រភេទ Flat Screen ។ បើទោះបីជា វាមិនត្រូវបានបំពាក់ដោយអេក្រង់ Infinity-O Screen ក៏ដោយ ប៉ុន្តែវាត្រូវបានរក្សានូវរចនាបថចាស់របស់ខ្លួនច្រើនជាងមុន នេះបើយោងតាមព័ត៌មាន ដែលត្រូវបានចុះផ្សាយដោយ TechTastic

សម្រាប់ម៉ូឌែល ដែលត្រូវបានបំពាក់បច្ចេកវិទ្យា 5G គឺ ម៉ូឌែល Beyond X (Galaxy S10 5G ) និង បានផលិតឡើង ដោយអាចប្រើប្រាស់ក្នុងស្រុក ចំណែកមួយម៉ូឌែលទៀតគឺ Beyond Bolt (Galaxy S10 Bolt) គឺជាម៉ូឌែលដែលមានតម្លៃថ្លៃជាងគេ ដែលមានទំហំធំ និង ប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។

Samsung Galaxy S10, S10+ និង S10 Lite ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមទទួលការ Pre-order នៅថ្ងៃបន្ទាប់ ពីថ្ងៃបង្ហាញវត្តមានចេញជាផ្លូវការណ៍។ ចំណែកការចេញលក់នៅលើទីផ្សារវិញ គឺអាចនៅថ្ងៃទី ០៨ ខែ មីនា

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ