ROG LAN PARTY: ការប្រកួតហ្គេមដាច់យប់របស់ក្រុម ROG

ROG LAN PARTY: ការប្រកួតហ្គេមដាច់យប់របស់ក្រុម ROG

112
0
ចែករំលែក
AngkorScript
Seva24

ភ្នំពេញ ថ្ងៃទី២២និង២៣ ខែធ្នូ ឆ្នាំ២០១៨៖ ក្រុម ROG ដែលឈរក្រោមស្លាកយីហោ ASUS បានរៀបចំកម្មវិធី LAN PARTY ដែលជាការលេងហ្គេម និងប្រកួតហ្គេមដាច់យប់នៅ TK BattleGround ដែលមានទីតាំងនៅផ្ទះលេខ26Eo ផ្លូវ478 រាជធានីភ្នំពេញ វេលាម៉ោង៦ល្ងាច ថ្ងៃទី២២ខែធ្នូ ឈានចូល៦ព្រឹក ថ្ងៃទី២៣ខែធ្នូនេះផងដែរ។

អ្នកគាំទ្រថតរូបរួមគ្នា

ក្នុងនោះយើងឃើញមានការប្រកួតហ្គេមចំនួន៣​រួមមាន៖ PUBG, CS:Go, និង DOTA2 ដែលហ្គេមទាំងនេះសុទ្ធសឹងជាហ្គេមល្បី​ និងកំពុងពេញនិយមខ្លាំងសំរាប់អ្នកលេងហ្គេមទាំងឡាយ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ROG ប្រចាំប្រទេសកម្ពុជាបានត្រៀមទឹកប្រាក់សរុបចំនួន​ ១២០០ដុល្លា សំរាប់អ្នកឈ្នះ និងមានកាដូស្អាតៗជាច្រើនទៀត។

អ្នកចូលរួមប្រកួតកំសាន្តជាមួយ​ក្រុម ROG

មិនតែប៉ុណ្ណោះយើងឃើញមានវត្តមានរបស់Youtuberល្បីៗមួយចំនួនបានចូលរួមដើម្បីលេងហ្គេម និងចួលរួមសប្បាយជាមួយអ្នកគាំទ្ររបស់ខ្លួនដូចជា BroKH, Sdach Game, Raven Blaze, Rean Thort (ពួជ្រួញ) និងតារាកត្តិយសជាច្រើនរូបទៀត ដែលទាំងនេះបញ្ជាក់ថាវិស័យកីឡាអេឡិចត្រូនិចកម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

ពូជ្រួញ​ (រៀនថត)

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីមួយហើយដែលប្រទេសកម្ពុជាបង្កើតនូវព្រឹត្តិការណ៍លេងហ្គេមដាច់យប់នេះ (ROG LAN PARTY)។ តាមប្រសាសន៍របស់លោក Jeremy PENG ដែលជាអ្នកគ្រប់គ្រងROG Componentប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលប្រទេសកម្ពុជានេះមានទីផ្សារដែលមានសក្តានុពល និងមានការគាំទ្រជាច្រើនទៅលើផលិតផលROGកន្លងមក។

លោក Jeremy PENG

លោកនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពក្នុងការដឹងនាំក្រុម ដើម្បីបំពេញតំរូវការប្រទេសកម្ពុជានេះអោយមានការអភិវឌ្ឍលើវិស័យកីឡាអេឡិចត្រូនិចនេះអោយមានភាពជឿនលឿន និងដើរទាន់ទីផ្សារពិភពលោកខាងក្រៅដោយនាំចូលនូវផលិតផលដែលមានគុណភាពល្អៗ រួមទាំងបច្ចេកវិទ្យាទំនើបដែលមានតម្លៃសមរម្យផងដែរ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ