DJI Osmo Pocket បង្អួតរាងតូចច្រឡឹង ប៉ុន្តែសមត្ថភាពមិនធម្មតា

DJI Osmo Pocket បង្អួតរាងតូចច្រឡឹង ប៉ុន្តែសមត្ថភាពមិនធម្មតា

118
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន DJI បានបញ្ចេញផលិតផលថ្មីរបស់ខ្លួន ប៉ុន្តែផលិតថ្មីនេះ មិនមែនជា Drone ដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកនោះទេ ។ បើទោះបីជា វាជាផលិតថ្មីក៏ពិតមែន ប៉ុន្តែ Osmo Pocket បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលវាគឺជាកាមេរ៉ា ដែលមានរាងតូចច្រឡឹង និង មានអ័ក្ស 3 ដែលធ្វើអោយវាមានលំនឹងបានយ៉ាងល្អសម្រាប់ការថតវីឌីអូ។

កាមេរ៉ាតូច Osmo Pocket អាចថតវីឌីអូបានក្នុងកម្រិត 4K និង 1000Mbps ជាមួយនឹង់កាមេរ៉ាទំហំ 12MP ដែលមាន 1.55μm pixels, f/2.0 aperture ហើយវា អាចបង្វិលបាន 80-degree ។ Osmo Pocket បំពាក់ដោយ dual mics និង មានកម្លាំងថ្ម 875 mAh អាចប្រើប្រាស់បានរយៈពេល 140 នាទី និង សាកបានពី 0% ទៅ 100% ក្នុងរយៈពេល 73 នាទី។

Image result for DJI Osmo Pocket

Osmo Pocket ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 1 inch និង ភ្ជាប់មកជាមួយនឹង ប៊ូតុង សំខាន់ៗមួយចំនួន ដែលបានផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ដៃតែម្ខាងបាន។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចប្រើប្រាស់ ភ្ជាប់ឧបករណ៍នេះទៅនឹង iPhone ឬ Android Devices ដ៏ទៃទៀតបាន តាមរយៈ USB-C និង Lightning adapters ដើម្បីមើលវីឌីអូ ដែលថតបាន។

Image result for DJI Osmo Pocket

ឧបករណ៍នេះ មានទំហំ 121.9 x 36.9 x 28.6 mm និង មានទម្ងន់ប្រហែល 116g និង មានបន្ថែមមកជាមួនឹង Accessories មួយចំនួនដូចជា charging case, wireless module, extension rod, waterproof case, ND filters, a controller wheel, a 3.5mm adapter សម្រាប់ external mics ។

Osmo Pocket ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃត្រឹមតែ $345 តែប៉ុណ្ណោះ ហើយវានឹងចាប់ផ្តើមចេញលក់ជាផ្លូវការណ៍ថ្ងៃទី 15 ខែ ធ្នូ ឆាប់ៗនេះ។

Image result for DJI Osmo Pocket

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ