Apple បញ្ចេញ Apple Watch Series 4 Caviar ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លា

Apple បញ្ចេញ Apple Watch Series 4 Caviar ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លា

39
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថាក្រុមហ៊ុនត្រៀមនឹងបញ្ចេញ Apple Watch Series 4 Caviar ជាម៉ូឌែលមួយ ដែលត្រូវបានក្រុមហ៊ុនផលិតឡើង ក្រោមការរចនាយ៉ាងពិសេស​ និង មានពណ៌ជាជម្រើសចំនួន 3 គឺ ពណ៌ក្រហម ពណ៌ខ្មៅ និង ពណ៌ស

Image result for Apple Watch Series 4 Caviar

Apple Watch Series 4 Caviar ត្រូវបានស្រោមដោយ ពណ៌មាស និង ត្រូវបានលម្អដោយត្បូងពេជ្រចំនួន 633 គ្រាប់ ដោយត្បូងមួយគ្រាប់ៗ មានទំហំប្រហែល 1.5mm ។ សម្រាប់ Red Caviar (ពណ៌ក្រហម) ត្រូវបានប្រើប្រាស់ត្បូងទទឹម ។

រីឯ Black Caviar (ពណ៌ខ្មៅ) ត្រូវបានលម្អដោយត្បូងពេជ្រពណ៌ខ្មៅ ។

Image result for Apple Watch Series 4 Caviar

Image result for Apple Watch Series 4 Caviar

ចំណែកឯ White Caviar (ពណ៌ស) គឺជាពណ៌ដែលត្រូវក្រុមហ៊ុនបានផលិតឡើងជាប្រភេទ Premium Option ដែលវាត្រូវបានគេហៅថា King among Kings ដោយសារម៉ូឌែលនេះ ត្រូវបានប្រើប្រាស់ត្បូងពេជ្រពណ៌ស Almas ដែលជាប្រភេទត្បូងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។

Image result for Apple Watch Series 4 Caviar

សម្រាប់តម្លៃវិញ វាត្រូវបានបែកចែកទៅតាមប្រភេទរបស់ត្បូង ដែលបានបំពាក់លើនាឡិកានីមួយៗ ។ ប្រភេទ​ Red Caviar មាន​តម្លៃ​ $37,650 ប្រភេទ​ Black Caviar ​មាន​តម្លៃ $41,390 និង​ប្រភេទ​ White Caviar មាន​តម្លៃ​ $43,850 ​ឯណោះ ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ