នាពេលនេះដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងប្រកួតប្រជែងគ្នាទៅលើការកំណែទម្រង់ទៅលើស្មាតហ្វូនរបស់ខ្លួន ទៅលើរូបរាង តម្លៃ និងជាពិសេសកម្លាំងនិងកាមេរ៉ា។ ដោយហេតុនេះហើយក្រុមហ៊ុនLenovo បានបង្ហាញនៅការរចនានូវរូបរាង និងមុខមាត់ថ្មីរបស់ស្មាតហ្វូនរបស់ខ្លួនគឺ Lenovo Z5s ដែលអាចក្លាយដៃគូប្រជែងរបស់ក្រុមហ៊ុនSamsung ដែលគម្រោងនិឹងបង្ហាញកំពូលទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនគឺ Galaxy S10 ។
Lenovo Z5s បានធ្វើអោយក្រុមហ៊ុនស្មាតហ្វូនដ៏ទៃមានការភ្ញាក់ផ្អើលទៅលើការរចនាថ្មីមួយដែលក្រុមហ៊ុនជាច្រើនកំពុងតែមានគម្រោងនឹងបញ្ចេញវាដែរនោះគឺការផ្លាស់ប្តូរពីស្នាមឆកសម្រាប់ដាក់កាមេរ៉ាមុខមកប្រើតែស្មាមអុចតូចជំនួយវិញដែលគេដាក់ឈ្មោះថា”Punch hole“។ (ដូចដែលបង្ហាញនៅក្នុងវីឌីអូខាងក្រោម)
វាល្អដែរក្នុងការកែប្រែមួយនេះព្រោះថាយើងនឹងអាចទទួលបានចំណីអារម្មណ៍ថ្មី ហើយវាក៏អាចជួយធ្វើអោយអេក្រង់របស់អ្នកមើលទៅបានធំទូលាយជាមុនផងដែរ។
តើសម្រាប់លោកអ្នកយល់យ៉ាងដែរ?
សូម Comment ខាងក្រោមដើម្បីបង្ហាញពីចំនាប់អារម្មណ៍របស់អ្នក។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ