Samsung Galaxy J4 Core បង្ហាញរូបរាងជាផ្លូវការណ៍ជាមួយអេក្រង់ 6 inch និង ប្រើប្រាស់កម្លាំងថ្ម 3300mAh

Samsung Galaxy J4 Core បង្ហាញរូបរាងជាផ្លូវការណ៍ជាមួយអេក្រង់ 6 inch និង ប្រើប្រាស់កម្លាំងថ្ម 3300mAh

44
0
ចែករំលែក
AngkorScript
Seva24

បន្ទាប់ពីលេចចេញនូវព័ត៌មានមួយចំនួនដែលទាក់ទងទៅស្មាតហ្វូនម៉ូឌែល Samsung Galaxy J4 Core នៅពេលនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវវត្តមានជាផ្លូវការណ៍របស់ស្មាតហ្វូននេះ រួមផ្សំជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនបន្ថែមទៀត។ Samsung Galaxy J4 Core គឺជាស្មាតហ្វូនទី 2 របស់ក្រុមហ៊ុន ដែលបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Go ហើយវាត្រូវបានគេរំពឹងថា នឹងមានការគាំទ្រនៅពេលបង្ហាញវត្តមានលើទីផ្សារជាក់ស្តែង។ ​

Image result for Samsung Galaxy J4 Core

  • Galaxy J4 Core បំពាក់ដោយអេក្រង់ទំហំ 6 inch ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត HD+ (720 x 1480px)
  • បំពាកដោយបន្ទះឈីប Exynos 7570 Quad SoC និង អមដោយ CPU quad-core Cortex-A53 ដែលមានល្បឿន 1.4 GHz

Image result for Samsung Galaxy J4 Core

  • មាន RAM 1GB និង មានអង្គចងចាំ 16GB
  • អាចបន្ថែមកាត microSD បានរហូតដល់ទៅ 512GB
  • មានកាមេរ៉ាមុខទំហំ 5 MP (f/2.2 aperture)
  • កាមេរ៉ាក្រោយទំហំ 8 MP (f/2.2) ដែលអាចថតវីឌីអូបានក្នុងកម្រិត 1080p និង អមដោយ LED Flash មួយគ្រាប់

Image result for Samsung Galaxy J4 Core

  • មានទំហំ 160.6 x 76.1 x 7.9 mm
  • មានទម្ងន់ 177g
  • បំពាក់ដោយថ្មដែលមានថាមពល 3300 mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Go ដែល Platform Android 8.1 Oreo out of box
  • មាន 3 ពណ៌គឺ ខ្មៅ ខៀវ មាស

Image result for Samsung Galaxy J4 Core

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ