ទីបំផុត ស្មាតហ្វូនដែលបំពាក់ដោយអេក្រង់បត់ របស់ Samsung បានចេញជាផ្លូវការណ៍ហើយ

ទីបំផុត ស្មាតហ្វូនដែលបំពាក់ដោយអេក្រង់បត់ របស់ Samsung បានចេញជាផ្លូវការណ៍ហើយ

205
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Samsung កាលពីប៉ុន្មានសប្តាហ៍មុន បានលើកឡើងថា ក្រុមហ៊ុនកំពុងត្រៀមបង្ហាញវត្តមាន ស្មាតហ្វូន ដែលអាចបត់ចូលគ្នាបានរាប់ ហើយឥឡូវនេះក្រុមហ៊ុនបានដាក់បង្ហាញវាជាលើកដំបូងកាលពីប៉ុន្មានថ្ងៃមុននេះ។ ក្រុមហ៊ុន Samsung ហៅថាបច្ចេកវិទ្យាទូរស័ព្ទដែលអាចបត់ចូលគ្នាបានគឺ Infinity Flex Display ។ សម្រាប់ទំហំរបស់ស្មាតហ្វូននេះ វាមានទំហំប្រហែលប៉ុនគ្នាទៅនឹង Tablet មួយ ប៉ុន្តែនៅពេលបត់បញ្ចូលគ្នា វាមានទំហំប៉ុនស្មាតហ្វូនទូទៅ ដែលអាចដាក់ចូលក្នុងហោប៉ៅបានធម្មតា ។

ក្រុមហ៊ុន Samsung បានបង្ហាញឧបករណ៍ “ក្លែងបន្លំ” មួយ ក្នុងអំឡុងពេលសន្និសីទរបស់ខ្លួននៅថ្ងៃនោះ។ Justin Denison, SVP នៃទីផ្សារផលិតផលស្មាតហ្វូនបាននិយាយថា “មានឧបករណ៍នៅខាងក្នុង” ហើយវាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលវាជាស្មាតហ្វូនដែលអាចបត់បាន។

ឧបករណ៍នោះ​ ត្រូវបានអោយដឹងថា បរសិនបើវាលាតពេញផ្ទៃមុខ វាមានទំហំរហូតដល់ទៅ 7.3 inch ខណៈដែលនេះជា ទំហំអេក្រង់មួយដែលធំបំផុតសម្រាប់ស្មាតហ្វូន ហើយវាអាចបង្ហាញរូបភាពបានក្នុងកម្រិត 1536 x 2152 px ។ ប៉ុន្តែនៅពេលដែលវា ត្រូវបានបត់ វាមានទំហំត្រឹមតែ 4.58 inch ជាទំហំប៉ុនស្មាតហ្វូនធម្មតាមួយ និង មានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 840 x 1960 px 

Image result for Samsung’s foldable

អ្វីដែលកាន់តែធ្វើស្មាតហ្វូននេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំនោះគឺ វាអាចដំណើរការកម្មវិធ្វីបានរហូតដល់ទៅ 3 ក្នុងពេលតែមួយ ដែលក្រុមហ៊ុន Samsung បានហៅវាថា Multi Active Window ។ បន្ថែមលើនេះទៅទៀត ក្រុមហ៊ុនកំពុងតែចាប់ផ្តើមផលិតអេក្រង់ដែលមានទំហំធំនៃអេក្រង់ Infinity Flex Display ។ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បញ្ជាក់ច្បាស់ថា នៅពេលណាដែល Concept មួយនេះ បង្ហាញរូបរាងជាផ្លុវការណ៍នោះទេ ។

Related image

ទោះយ៉ាងណា ក្រុមហ៊ុន Samsung មិនមែនជាក្រុមហ៊ុនផលិតទូរស័ព្ទតែមួយនោះទេ ដែលធ្វើការលើឧបករណ៍ដែលអាចបត់ចូលគ្នាបានទេ។ ក្រុមហ៊ុន Huawei បានរាយការណ៍ថាគ្រោងនឹងបញ្ចេញស្មាតហ្វូនដែលអាចបត់ចូលគ្នានៅឆ្នាំក្រោយ។ ក្រុមហ៊ុន Lenovo និង ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមធ្វើការសាកល្បងលើឧបករណ៍របស់ខ្លួន ហើយ LG ក៏កំពុងធ្វើការលើអេក្រង់ OLED ដែលអាចបត់បែនបាន និង ទូរទស្សន៍ដែលគ្រោងនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ។

Related image

ចំណែកឯ ក្រុមហ៊ុន Microsoft កំពុងតែធ្វើការលើឧបករណ៍ដែលមានអេក្រង់ច្រើន ដែលអាចជាម៉ូដទាន់សម័យនៅលើគំនិតចាស់របស់ Courier ។ ប្រធានក្រុមហ៊ុន Microsoft Surface លោក Panos Panay កាលពីពេលមុនបានបង្ហាញថា ឧបករណ៍ Surface ដែលអាចហោប៉ៅបានគឺ ពិតជា “កូនរបស់ខ្ញុំ” ។ អ្នកផលិតទូរស័ព្ទដែលអ្នកប្រហែលជាមិនធ្លាប់បានឮពីបទពិសោធន៍ឧបករណ៍អេឡិចត្រូនិចដែលបត់បាននោះទេ ដូច្នេះវាត្រូវបានគេរំពឹងថា ពិភពលោកនឹងបានឃើញច្រើននូវវត្តមានស្មាតហ្វូនប្រភេទទាំងនេះនៅឆ្នាំ 2019 ។

Related image

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ