Barnes & Noble ទើបតែបានប្រកាសបញ្ចេញនូវ Tablet ជំនាន់ថ្មីមួយគឺ ម៉ូឌែល Nook Tablet ជាមួយនឹងទំហំអេក្រង់ 10.1 inch ខណៈដែលក្រុមហ៊ុនខកខានបញ្ចេញម៉ូឌែលថ្មីអស់រយៈពេលយ៉ាងយូរណាស់មកហើយ បន្ទាប់ពីក្រុមហ៊ុនបានផ្លាស់ប្តូរឈ្មោះពី Samsung Galaxy Tabs ។
សម្រាប់ Nook Tablet ម៉ូឌែលថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់ក្នុងតម្លៃត្រឹមតែ $130 តែប៉ុណ្ណោះ ។ ខាងក្រោមនេះគឺ ជាលក្ខណៈសម្បត្តិពិសេសមួយចំនួនរបស់ Tablet ម៉ូឌែលនេះ៖
- Nook Tablet បំពាក់ដោយអេក្រង់ 10.1 inch ជាប្រភេទកញ្ចក់ IPS របស់ក្រុមហ៊ុន Sharp ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1920 x 1200 px និង 224ppi pixel ។
- Tablet នេះ ត្រូវបានដំណើរការដោយ Android ដូចនេះ អ្នកអាចប្រើប្រាស់ Play Store និង រួមបញ្ចូលទាំង B&N ebook store ថែមទៀតផង
- បំពាក់ដោយកាមេរ៉ាទំហំ 2MP ទាំងមុខ និង ក្រោយ
- Tablet ម៉ូឌែលនេះ ត្រូវបានភ្ជាប់មកជាមួយនូវ Keyboard ។ ដូច្នេះវា មិនត្រឹមតែជា Tablet ប៉ុណ្ណោះទេ តែវាមានសមត្ថភាពជាច្រើនបន្ថែមទៀត។ លើសពីនេះ Keyboard របស់វាត្រូវបានភ្ជាប់ទៅ Tablet តាមរយៈ pogo pins ដែលបង្ការកុំអោយមានការរំខានពីកា្តរចុចដែលបំពាក់ដោយប្រព័ន្ធ Bluetooth ទាំងការសាកថ្ម និង ការភា្ជប់ទៅកាន់ Tablet
- លើសពីនេះ Nook Tablet អាចអោយអ្នកអាចប្រើប្រាស់បានច្រើនគ្នា ខណៈដែលអ្នកអាចបង្កើតគណនីបានច្រើន ជាហេតុធ្វើអោយវា អាចកំណត់ស្គាល់ម្ចាស់គណនីបាន ។ អ្វីដែលកាន់តែសំខាន់ថែមទៀតនោះ វាបានបំពាក់នូវប្រព័ន្ធពិសេសមួយ ដែលធ្វើអោយឳម្តាយ អាចត្រួតពិនិត្យសកម្មភាពរបស់កុមារបាន
- ប្រសិនបើអ្នកចង់បានសៀវភៅណាមួយ Tablet មួយនេះ បានប្រើប្រាស់នូវ Browsery community ដើម្បីផ្តល់នូវជា Recommendation
- វាត្រូវបានប្រើប្រាស់ថ្ម ដែលមានថាមពលរយៈ 7 ម៉ោង
- មានអង្គចងចាំ 32GB និង អាចបន្ថែមកាត បានរហូតដល់ 256GB និង អាច Purchase eBooks ដែលដាក់នៅលើ Nook Cloud បាន
- មានរន្ធដោតកាស 3.5mm
- មានរន្ធសាកថ្មជាប្រភេទ micro USB
- ប្រើប្រាស់ប្រព័ន្ធ Wi-Fi បាន
- Barnes & Noble Nook Tablet នឹងចាប់ផ្តើមចេញលក់ជាផ្លូវការណ៍នៅថ្ងៃទី 14 ខែ វិច្ឆិកា នេះ
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ