កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន Vivo ទើបតែបានប្រកាសបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែលគឺ Vivo X21s ។ ខណៈដែលស្មាតហ្វូនម៉ូឌែល Vivo X21s ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗមួយចំនួន ហើយអ្វីដែលសំខាន់បន្ថែមលើនេះទៅទៀត វាត្រូវបានគេលើកឡើងថា ជាស្មាតហ្វូនដែល មានលក្ខណៈសម្បត្តិស្ទើតែដូចគ្នាទៅនឹង vivo V11 ទៅហើយ។
- Vivo X21s មានអេក្រង់ឆកដំណក់ទឹកទំហំ 6.41 inch បំពាក់ដោយកញ្ចក់ AMOLED ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2340 pixels
- ស្មាតហ្វូននេះបំពាក់ដោយបច្ចេកវិទ្យា ដោះសោរលើអេក្រង់ Fingerprint (under display)
- ផ្នែកខាងក្រោយបំពាក់ដោយកាមេរ៉ាទំហំ 12MP + 5MP អាចថតវីអូបានក្នុងកម្រិត 2160p
- កាមេរ៉ាមុខទំហំ 25 MP ដែលអាចថតវីឌេអូបានក្នុងកម្រិត 1080p
- មាន RAM 6GB និង មានអង្គចងចាំ 128GB
- មានកម្រាស់ប្រហែល 157.9 x 75 x 7.9 mm
- មានទម្ងន់ 156 g
- វាមានគែមជាប្លាស្ទិក និង មានផ្នែកខាងក្រោយជាកញ្ចក់
- ប្រើប្រាស់បន្ទះឈីប Qualcomm SDM660 Snapdragon 660 (14 nm)
- GPU Adreno 512
- CPU Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260)
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ FunTouch OS Android 8.1 Oreo
- អាចប្រើប្រាស់ស៊ីមបានចំនួន 2
- មានកម្លាំងថ្ម 3400 mAh ដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម Fast Charging ដែលមានកម្លាំងភ្លើងរហូតដល់ 17W និង ប្រើប្រាស់ micro USB Port
- មានពណ៌ដូចជា Starry Night និង Pink
- មានតម្លៃប្រហែល $360
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ