Samsung ត្រៀមនឹងបញ្ចេញស្មាតហ្វូនបត់ដែលបំពាក់ដោយអេក្រង់ AMOLED មុខ-ក្រោយ (មានវីឌីអូ)

Samsung ត្រៀមនឹងបញ្ចេញស្មាតហ្វូនបត់ដែលបំពាក់ដោយអេក្រង់ AMOLED មុខ-ក្រោយ (មានវីឌីអូ)

82
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Samsung បានកំពុងតែមមាញឹកជាខ្លាំង ដើម្បីបង្ហាញវត្តមានស្មាតហ្វូនម៉ូឌែលថ្មីមួយ ដែលជាប្រភេទ ស្មាតហ្វូនបត់ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់បំផុតនោះ ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយអេក្រង់ ចំនួន 2 ជាប្រភេទកញ្ចក់ AMOLED ។ មានន័យថា អេក្រង់របស់ស្មាតហ្វូននេះ អាចប្រើប្រាស់បានទាំង 2 បើទោះបីជាអ្នកបត់ ឬ បើកវាក៏ដោយ ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ ក៏បានបើប្រាស់នូវប៊ូតុងលេខ និង Option មួយចំនួនទៀតផងដែរ។

  • Samsung W2019 ត្រូវបានបំពាក់ដោយអេក្រង់ AMOLED ដែលមានទំហំ 4.2 inch ។ អេក្រង់ទាំង 2 មានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 1920 px

Image result for w2019

  • វាមាន RAM 6GB និង មានអង្គចងចាំជាម្រើសចំនួន 2 គឺ ទំហំ 128GB និង 256GB រួមទាំងអាចបន្ថែមអង្គចងចាំទៀតបាន
  • បំពាក់ដោយបន្ទះឈីប Snapdragon 845

  • ផ្នែកខាងក្រោយរបស់ស្មាតហ្វូនម៉ូឌែលនេះ ត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះ ដែលត្រូវបានអោយដឹងថា ជាប្រភេទកាមេរ៉ាដែលបំពាក់កំពូលស្មាតហ្វូន​ Galaxy S9+ ដែលមានទំហំ 12MP ដែលប្រើប្រាស់នូវ Dual f/1.5-2.4 + one Telephoto 2x Optical zoom + 8MP ដែលប្រើប្រាស់ f/2.0 Lens

  • W2019 ប្រើប្រាស់កម្លាំងថ្ម 3070mAh ជាមួយនឹង USB-C Connector
  • ស្មាតហ្វូននេះ ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ដែលអមដោយ UI
  • លើសពីនេះ វាក៏បានប្រើប្រាស់នូវ បច្ចេកវិទ្យា Virtual assistant Bixby ផងដែរ ដោយវាត្រូវបានបំពាក់ដោយប៊ូតុង នៅផ្នែកខាងគែមនៃស្មាតហ្វូន ដើម្បីប្រើប្រាស់កម្មវិធីនេះ

  • បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ ស្មាតហ្វូននេះ មាន Fingerprint reader ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើការដោះសោរ
  • ស្មាតហ្វូនទាំងមូលត្រូវបានផលិតឡើងពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដូចជា អាលុយមីញ៉ូម និង កញ្ចក់ជាដើម
  • ស្មាតហ្វូននេះ មានកម្រាស់រហូតដល់ទៅ 17.3mm ដែលជាកម្រាស់មួយក្រាស់ជាង Laptop មួយចំនួនទៅទៀត

  • Samsung W2019 មានពណ៌ដូចជា Silver និង Gold ប៉ុន្តែសម្រាប់តម្លៃវិញ វាមិនទាន់ត្រូវបានគេបញ្ចេញនៅឡើយទេ

Image result for w2019

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ