Lenovo Z5 Pro ស្មាតហ្វូន ដែលបំពាក់កាមេរ៉ាបង្កប់បង្ហាញវត្តមានជាផ្លូវការណ៍

Lenovo Z5 Pro ស្មាតហ្វូន ដែលបំពាក់កាមេរ៉ាបង្កប់បង្ហាញវត្តមានជាផ្លូវការណ៍

176
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុនស្មាតហ្វូន Lenovo បានប្រកាសបញ្ចេញស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលថ្មី Lenovo Z5 Pro ដែលជាស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យា Slider ឬ បំពាក់កាមេរ៉ាបង្កប់ ។ ហើយវាក៏ជាម៉ូឌែលមួយ ដែលត្រូវបានបញ្ចេញក្រោមទម្រង់នេះ ដូចគ្នាទៅ Oppo Find X, Mi Mix 3 និង Honor Magic 2 ។ ប៉ុន្តែសម្រាប់ស្មាតហ្វូន ត្រូវបានបង្ហាញរូបរាងជាមួយនឹង អេក្រង់លាតពេញផ្ទៃគែម និង មានតម្លៃធូរថ្លៃជាងម៉ូឌែលផ្សេងទៀត។

  • Lenovo Z5 Pro ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.39 inch ដែលមានទំហំប្រហែល 95% នៃផ្ទៃអេក្រង់ទាំងមូល​។ អេក្រង់ត្រូវបានបង្ហាញរូបភាពបានក្នុងកម្រិត FHD+ (1080 x 2340 px) ។ ខណៈដែលក្រុមហ៊ុនបានលើកឡើងថា អេក្រង់នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Samsung 
  • វាត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 710
  • វាបានផ្តល់នូវជម្រើស 2 សម្រាប់អ្នកប្រើប្រាសគឺ RAM 6GB / 64GB និង RAM 6GB / 128GB

Image result for Lenovo Z5 Pro

  • នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយកាមេរ៉ា 2 គ្រាប់ ដែលមានទំហំ 16MP (Snoy IMX576) f/1.8 aperture + 24MP Sony IMX519 imager

  • ស្មាតហ្វូននេះ បានប្រើប្រាស់បច្ចេកវិទ្យា Slider ដើម្បីបង្ហាញកាមេរ៉ាភ្លោះខាងមុខ ដែលមានទំហំ 16MP + 8MP​ ដែលបំពាក់ដោយ Facial Recognition

Image result for Lenovo Z5 Pro

  • ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព ស្មាតហ្វូននេះ បានប្រើប្រាស់បច្ចេកវិទ្យា​ under-display fingerprint reader 
  • វាប្រើប្រាស់កម្លាំងថ្មប្រហែល 3350mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo running out of ZUI 10 on top

Lenovo Z5 Pro បាននាំមកនូវលក្ខណៈពិសេស AI មួយចំនួនដែលបានធ្វើឱ្យប្រសើរឡើងដូចជាការសន្សំថាមពលបានល្អប្រសើរក្នុងពេល Stand by ។ ម៉្យាងទៀត អេក្រង់បានផ្តល់ភាពងាយស្រួលខ្លាំងសម្រាប់ការមើលវីឌីអូ និង លេងហ្គេមកម្សាន្ត។ 

Lenovo Z5 Pro មានតែមួយពណ៌តែប៉ុណ្ណោះគឺ Ceramic Black ចំពោះតម្លៃវិញវា ត្រូវបានបែងចែកទៅតាមជម្រើសរបស់ RAM៖

  • RAM 6GB / 64GB មានតម្លៃប្រហែល $287
  • RAM 6GB / 128GB មានតម្លៃប្រហែល $330

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ