ZTE nubia X ស្មាតហ្វូនម៉ូឌែលថ្មី និង ដំបូងបំផុត ដែលបំពាក់ដោយអេក្រង់មុខ-ក្រោយ

ZTE nubia X ស្មាតហ្វូនម៉ូឌែលថ្មី និង ដំបូងបំផុត ដែលបំពាក់ដោយអេក្រង់មុខ-ក្រោយ

328
0
ចែករំលែក
AngkorScript
Seva24

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនស្មាតហ្វូន ZTE បានប្រកាសបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែលគឺ Nubia X ។ អ្វីដែលធ្វើអោយស្មាតហ្វូនម៉ូឌែលនេះ កាន់តែមានភាពទាក់ទាញ និង ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកប្រើប្រាស់នោះគឺ ស្មាតហ្វូននេះ ត្រូវបាន បំពាក់ដោយអេក្រង់ភ្លោះ និង អាចស្គែនក្រយ៉ៅដៃលើអេក្រង់បាន 

Image result for ZTE nubia X

  • ស្មាតហ្វូន Nubia X ត្រូវបានបំពាក់ដោយអេក្រង់ភ្លោះ ដែលអេក្រង់មុខប្រើប្រាស់កញ្ចក់ LCD ដែលមានទំហំ 6.26 inch ដែលមានផ្ទៃប្រហែល 93.6 % នៃផ្ទៃខាងមុខ រួមទាំងអាចបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2280 pixels ។ ចំណែកអេក្រង់ ដែលត្រូវបានបំពាក់កញ្ចក់ OLED ដែលមានទំហំ 5.1 inch និង អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ (720 x 1520 px)

Image result for ZTE nubia X

  • Nubia X ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 845
  • ផ្តល់នូវជម្រើស 2 គឺ មាន RAM 6GB / 64GB, RAM 8GB / 128GB និង RAM 8GB / 256GB
  • ស្មាតហ្វូននេះ គ្មានកាមេរ៉ាមុខនោះទេ ដោយសារតែវាប្រើប្រាស់នូវអេក្រង់ភ្លោះ (មុខ ក្រោយ) ដូចនេះ វាត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះនៅលើអេក្រង់ទី 2 ដែលមានទំហំ 16MP (f/1.8 Lens) + 24MP (f/1.7 Lens) ។ លើសពីនេះ កាមេរ៉ា ដែលត្រូវបានបំពាក់លើស្មាតហ្វូននេះ ត្រូវបានប្រើប្រានូវបច្ចេកវិទ្យា AI scene recognition feature និង PDAF phase detection autofocus

Image result for ZTE nubia X

  • វាត្រូវបានប្រើប្រាស់កម្លាំងថ្មទំហំ 3800mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ដែលអមដោយ nubia’s UI 6.0.2 on top
  • សម្រាប់អ្វីដែលជាគួរអោយកាន់តែចាប់អារម្មណ៍បំផុតនោះគឺ Nubia X ត្រូវបានប្រើប្រាស់ប្រព័ន្ធ ស្គែនក្រយ៉ៅដៃលើអេក្រង់ទាំង 2 ផ្នែក (មុខ និង ក្រោយ) ។ ដូច្នេះអ្នកប្រើប្រាស់ អាចធ្វើការដោះសោរបានទាំងសងខាង ។
  • ស្មាតហ្វូននេះ មិនមានរន្ធ audio jack 3.5mm នោះទេ
  • ស្មាតហ្វូននេះ មានពណ៌ជាជម្រើស 3 គឺ Deep Gray, Black Gold និង Sea Light Blue

Image result for ZTE nubia X

សម្រាប់តម្លៃវិញ (ទីផ្សារបរទេស) ចំពោះ៖

  • ម៉ូឌែលដែលមានទំហំ RAM 6GB/64GB មានតម្លៃប្រហែល $473 
  • ម៉ូឌែលដែលមានទំហំ RAM 8GB/128GB មានតម្លៃប្រហែល $530
  • ម៉ូឌែលដែលមានទំហំ RAM 8GB/256GB មានតម្លៃប្រហែល $602
  • ដោយឡែកសម្រាប់ពណ៌ Sea Light Blue ត្រូវបន្ថែមប្រហែល $14.50 លើតម្លៃដើម

Image result for ZTE nubia X

ស្មាតហ្វូនម៉ូឌែល ZTE nubia X នឹងបង្ហាញវត្តមានចរាចរណ៍លើទីផ្សារនៅថ្ងៃ 05 ខែ វិចិ្ឆកា ឆាប់ៗខាងមុខនេះ ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ