តិចណូឡូជីនាពេលបច្ចុប្បន្ននេះកាន់តែរីកចំរើនលឿនទៅមុខហួសពីការរំពឹងទុក ដែលតម្រូវអោយក្រុមហ៊ុនដែលផលិតឧបករណ៍តិចណូឡូជីនីមួយៗប្រឹងប្រែងរកអ្វីដែលថ្មី និងទាន់សម័យដើម្បីធ្វើអោយអ្នកប្រើប្រាស់ងាកមកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខ្លួន ជាក់ស្តែងដូចក្រុមហ៊ុន Apple ជាដើម។ ក្រុមហ៊ុននេះបានបញ្ចេញនូវប្រព័ន្ធប្រតិ្តបត្តិការណ៍ថ្មីរបស់ខ្លួននោះគឺ iOS 12 ដើម្បីប្រើប្រាស់ជាដៃគូប្រកួតប្រជែងជាមួយនឹង Android P ដែលជាប្រព័ន្ធប្រតិ្តបត្តិការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Google ។
កំណែទម្រង់ iOS 12 ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple គឺពិតជាធ្វើបានល្អបើទោះបីជាវាមិនទាន់ចេញជាផ្លូវការក៏ដោយ។ ថ្វីបើទោះបីជា iOS 12 ស្ថិតក្នុងទម្រង់ Beta ពិតមែនតែបើលោកអ្នកចង់សាកល្បងប្រើប្រាស់វាក៏វាមិនមានការប៉ះពាល់អ្វីដល់ទូរស័ព្ទដៃរបស់អ្នកដែរ បន្ថែមលើសពីនេះ បើយើងក្រឡេកមើលទៅក្នុងវីឌីអូខាងក្រោមនៃការធ្វើតេស្តបង្ហាញរវាង iOS 11 និង iOS 12 Beta នេះយើងនឹងឃើញពីចំនុចវិជ្ជមានច្រើនដែលអាចធ្វើអោយអ្នកអាចនឹងធ្វើការ Update ទូរស័ព្ទរបស់អ្នកដើម្បីសាកល្បងប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការណ៍ថ្មីនេះ ជាពិសេសគឺល្បឿនរបស់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 នេះតែម្តង។
ដើម្បិអោយកាន់តែជ្រាបច្បាស់សូមទស្សនាវីឌីអូនៃការធ្វើតេស្តទាំងអស់គ្នា៖
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ