OnePlus 6T បង្ហាញវត្តមានជាផ្លូវការណ៍ ជាមួយលក្ខណៈសម្បត្តិពិសេសមួយចំនួន (វីឌីអូឡាយ)

OnePlus 6T បង្ហាញវត្តមានជាផ្លូវការណ៍ ជាមួយលក្ខណៈសម្បត្តិពិសេសមួយចំនួន (វីឌីអូឡាយ)

98
0
ចែករំលែក
AngkorScript
Seva24

នារាត្រីនេះ ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បី OnePlus បានកំពុងតែមានភាពមមាញឹកជាខ្លាំង ខណៈដែលក្រុមហ៊ុនបានបើកកម្មវិធីបង្ហាញវត្តមានជាផ្លូវការណ៍របស់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ OnePlus 6T ។ នាពេលកន្លង ស្មាតហ្វូនត្រូវបានលេចធ្លាយតាមពាក្យចចារាមផ្សេងៗ ជាមួយនឹងរូបភាព និង លក្ខណៈសម្បត្តិរបស់វា ជាហេតុធ្វើអោយអ្នកគាំទ្ររបស់ស្មាតហ្វូននេះ មានភានអន្ទះសារក្នុងការរងចាំការបង្ហាញវត្តមានជាផ្លូវការណ៍។ ខាងក្រោមនេះគឺ ការ Live វីឌីអូទាំងស្រុងក្នុងព្រឹត្តិការណ៍បង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន OnePlus 6T ៖ 

Time to Unlock the Speed! The #OnePlus6T Launch Event is now LIVE!

Posted by OnePlus on Monday, October 29, 2018

សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មីនេះ វាត្រូវបានរក្សានូវការចនាក្នុងទម្រង់ដើមស្ទើតែទាំងស្រុង ដោយគ្រាន់តែកែប្រែចំនុចមួយចំនួនតែប៉ុណ្ណោះ។ ចំនុចដែលគួរអោយកត់សម្គាល់ខ្លាំងបំផុតនោះគឺ​ អេក្រង់ឆក ដែល OnePlus 6T ត្រូវបានប្រើប្រាស់ទម្រង់ឆកបែបដំណក់ទឹក ខណៈឯ OnePlus 6 ត្រូវបានរចនាជាមួយនឹងទម្រង់ឆកបែបមធ្យម ។ ដូច្នេះអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះ អាចបង្ហាញរូបភាពបានធំទូលាយជាងមុន ជាមួយនឹងគុណភាពកាន់តែប្រសើរ។

Image result for OnePlus 6T

  • OnePlus 6T ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.4 inch ដែលមានផ្ទៃប្រហែល 85.7% នៃផ្ទៃទាំងអស់ ខណៈដែលវា មានទំហំធំជាង OnePlus 6 ប្រហែល 0.12 inch ។ អេក្រង់របស់ស្មាតហ្វូនេះ ត្រូវបានប្រើប្រាស់ដោយកញ្ចក់ AMOLED 16M Colors និង មានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2340px និង ត្រូវបានការពារដោយកញ្ចក់ Conrning Gorlla Glass 6
  • បំពាក់ដោយបច្ចេកវិទ្យា ស្គែនក្រយ៉ៅដៃលើអេក្រង់ (Under display)

  • មានទម្ងន់ប្រហែល 180g
  • មានទំហំសរុប 157.5 x 74.9 x 8.2 mm
  • ផ្នែកខាងក្រោយបំពាក់ដោយកាមេរ៉ាភ្លោះដែលមានទំហំ 16MP (f/1.7, Dual Pixel PDAF, OIS) + 20MP (f/1.7, AF) និង អមដោយ LED Flash មួយគ្រាប់ ។ កាមេរ៉ារបស់ស្មាតហ្វូននេះ អាចថតវីឌីអូបានក្នុងកម្រិត 2160p@30/6fps, 1080p@30/60/240fps, 720p@480fps, Auto HDR

Related image

  • រីឯកាមេរ៉ាមុខមានទំហំ 20MP (f/1.7) Support HDR និង ថតវីឌីអូបានក្នុងកម្រិត 1080p@30fps
  • មាន RAM 8GB និង Memory 128GB គ្មានកន្លែងបន្ថែមអង្គចងចាំទេ
  • បំពាក់ដោយបន្ទះឈីប Snapdragon 845 (10nm)
  • CPU: Octa-core (4 x2.8 GHz Kryo 385 Gold & 4 x 1.7 Ghz Kryo 385 Silver) និង អមដោយ GPU Adreno 630
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 (pie)
  • ប្រើប្រាស់ស៊ីម 2

  • មានកម្លាំងថ្ម Li-Po 3700 mAh
  • ប្រើប្រាស់រន្ធ USB-C
  • មានពណ៌ 2 សម្រាប់ជ្រើសរើសគឺ Mirror Black (Glass back) និង Midnight Black (Metal back)

Image result for OnePlus 6T

@សូមទស្សនាវីឌីអូបន្ថែម

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ