ដូចអ្វីដែលក្រុមហ៊ុន Xiaomi បានសន្យា នៅពេលនេះក្រុមហ៊ុនបានបញ្ចេញ gaming ស្មាតហ្វូន Black Shark ជំនាន់ថ្មីគឺ Xiaomi Black Shark Helo ជាស្មាតហ្វូនមួយម៉ូឌែល ដែលមានកម្លាំងខ្លាំង និង មានលក្ខណៈពិសេសជាច្រើន សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារ Gaming Smartphone ។
- Black Shark Helo ត្រូវបានបំពាក់ដោយអេក្រង់ឆកជាកញ្ចក់ LCD ដែលមានទំហំ 6.01 inch រួមទាំងបង្ហាញរូបភាពបានក្នុងកម្រិត FHD+ (1080 x 2160px) ។ អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះ មានសភាព Smooth ជាងជំនាន់មុន ។ ដូចនេះ អ្នកអាចធ្វើការសម្រេចបាន មុនពេលអ្នកជ្រើសរើសកំពូល Gaming Smartphone Asus ROG ឬ Razer Phone 2
- ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 845
- មាន RAM 6GB / 8GB និង មានអង្គចងចាំ 128GB និង មានជម្រើសមួយទៀតគឺ RAM 10GB និង មានអង្គចងចាំ 256GB
- ផ្នែកខាងក្រោយត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះ ដែលមានទំហំ 12MP + 20MP និង អមដោយ Flash មួយគ្រាប់ និង Fingerprint Scanner នៅផ្នែកខាងក្រោម
- ផ្នែកខាងមុខមានកាមេរ៉ាទំហំ 20MP បំពាក់ដោយ Len f/2.2
- Xiaomi Black Shark Helo ត្រូវបានប្រើប្រាស់កម្លាំងថ្មទំហំ 4000mAh ដែលរន្ធសាក Quick Chrage 3.0
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជាមួយនឹង MIUI 10
ដើម្បីឆ្លើយតបទៅនឹងបទពិសោធន៍របស់ Gaming Smartphone Xiaomi បានធ្វើការកែប្រែកាន់តែប្រសើរជាងមុន។ សម្រាប់ RAM 6GB / 8GB វាត្រូវបានភ្ជាប់ analog stick ជាមួយគ្នា ចំនែកឯ RAM 10GB ត្រូវបានបំពាក់ដោយ Controller 2 ដែល Controller សម្រាប់គ្រប់គ្រងលើផ្នែក (Side) មួយ ។ វាក៏មានបន្ថែម Hardware button ដែលដាក់លើស្មាតហ្វូននេះ ដើម្បីបន្ថែមនូវភាពងាយស្រួលសម្រាប់ការលេងហ្គេម។
Gamer Studio app អាចអោយអ្នកបង្កើនល្បឿន CPU, Display, Network ….. ហើយអ្នកក៏អាចបង្កើត Gaming profile ផ្សេងៗគ្នា សម្រាប់ហ្គេមនីមួយៗ ហើយ Profile ទាំងនេះអាចចែករំលែកបានតាមរយៈ Shark Code ។ មិនតែប៉ុណ្ណោះ នៅផ្នែកខាងមុខ វាបានបំពាក់ Speaker រីឯផ្នែកខាងក្រោយត្រូវបានប្រើប្រាស់ អំពូល RGB LED-illuminated និង មាន Strips នៅផ្នែកគែមនៃស្មាតហ្វូន ហើយវាក៏បានប្រើប្រាស់នូវ Vapor Chamber ដែលធ្វើអោយវាសីតុណ្ហភាពត្រជាក់ បើទោះបីជាអ្នកលេងហ្គេមយូរក៏ដោយ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ