Unicode បានប្រកាសដាក់បង្ហាញចេញនូវ Emoji 12.0 beta ជំនាន់ថ្មីដែលធ្វើអោយក្រុមហ៊ុនជាដៃគូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

Unicode បានប្រកាសដាក់បង្ហាញចេញនូវ Emoji 12.0 beta ជំនាន់ថ្មីដែលធ្វើអោយក្រុមហ៊ុនជាដៃគូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

48
0
ចែករំលែក
AngkorScript
Seva24

កាលពីម្សិលមិញនេះក្រុមហ៊ុន Unicode បានប្រកាសបង្ហាញចេញនូវ Emoji 12.0 beta ជំនាន់ថ្មីមួយដែលមានបន្ថែម Emoji សរុបចំនួន 236 ក្នុងនោះក៏មានប្រភេទ Emoji ថ្មីៗជាច្រើនដែលជាជំនួយដល់ជនពិការដូចជា ជំនួយផ្នែកស្តាប់មនុស្សថ្លង់បុរស / ស្ត្រីថ្លង់, រូបបុរស\ស្ត្រីកាន់ឈើជ្រាត់បញ្ជាក់ថាជាប្រភេទមនុស្សខ្វាក់​ (ដូចរូបខាងក្រោម)។ ដោយសារតែគំនិតរកឃើញថ្មីមួយនេះហើយដែលជាមូលហេតុធ្វើអោយក្រុមហ៊ុននានាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Unicode examines 236 draft candidates vying for inclusion in Emoji 12.0

ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមួយដែលជាសម្ព័ន្ធក្រុមហ៊ុននេះដែលមានអំណាចអាចធ្វើការប្រើប្រាស់បានមុនគេ។ Emoji មួយចំនួនដែលបានដាក់ស្នើដោយក្រុមហ៊ុនផ្សេងៗអាចត្រូវទទួលបានការប្រើប្រាស់បន្ទាប់ពី Version beta ត្រូវបានបញ្ចប់។ ក្រុមហ៊ុនផ្សេងទៀតដែលមានសិទ្ធិក្នុងប្រើប្រាស់រួមមាន ក្រុមហ៊ុន Adobe, Facebook, Google, ក្រុមហ៊ុន Huawei, IBM, Microsoft, Netflix, Oracle, SAP និង Shopify

Related image

Emoji 12.0 beta ជំនាន់ថ្មីនេះបានបន្ថែមនូវ Emoji ថ្មីៗចំនួន 236 អាចត្រូវបានបំបែកជាប្រភេទជាក់លាក់រួមមានដូចខាងក្រោម:

  • People & body- ចំនួន 209
  • Objects-ចំនួន 15
  • Miscellaneous symbols-ចំនួន 12
  • Food & drink-ចំនួន 9
  • Animals & nature-ចំនួន 7
  • Travel & places-ចំនួន 6
  • Activities-ចំនួន 3
  • Smileys & emotion-ចំនួន 3

យើងអាចរំពឹងថានឹងឃើញ Emoji 12.0 ចេញនៅខែមីនាឆ្នាំក្រោយ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ