Honor Magic 2 ស្មាតហ្វូនម៉ូឌែលថ្មី ត្រៀមបង្ហាញវត្តមានជាមួយនឹងកាមេរ៉ាបង្កប់ (មានវីឌីអូ)

Honor Magic 2 ស្មាតហ្វូនម៉ូឌែលថ្មី ត្រៀមបង្ហាញវត្តមានជាមួយនឹងកាមេរ៉ាបង្កប់ (មានវីឌីអូ)

71
0
ចែករំលែក
AngkorScript
Seva24

នៅថ្ងៃទី 31 ខែ តុលា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Honor បានត្រៀមខ្លួនបង្ហាញវត្តមានកំពូលស្មាតហ្វូនម៉ូឌែលថ្មីមួយគឺ Honor Magic 2 រួចជាស្រេច ក្នុងព្រឹត្តិការណ៍ IFA 2018 នេះបើតាមសម្តីរបស់ លោក George Zhao ជានាយកប្រតិបត្តិរបស់ Honor បានលើកឡើង។ ស្របពេលនេះផងដែរ លក្ខណៈសម្បត្តិ និង  រូបភាពជាច្រើនបានលេចធ្លាយ ដែលបានបើកបង្ហាញពីមុខមាត់ពិតរបស់ស្មាតហ្វូននេះរបស់ស្មាតហ្វូននេះ ហើយក៏បានធ្វើអោយអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលជាខ្លាំង ។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិផ្លូវការណ៍របស់ស្មាតហ្វូន Honor Magic 2 នេះ៖

  • Honor Magic 2 បំពាក់ដោយអេក្រង់រាងវែង ដែលមានទំហំ 6.4 inch និង មានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត Full HD+។ អេក្រង់របស់ស្មាតហ្វូនម៉ូដែលនេះ វាស្ទើរតែលាតពេញផ្ទៃមុខ 100% ទៅហើយ

  • Honor Magic 2 ត្រូវបានបំពាក់ដោយបន្ទះឈីប Kirin 980 ដែលមានល្បឿនរហូតដល់ 2.6Hz
  • មាន RAM 8GB និង មានអង្គចងចាំ 128GB
  • ស្មាតហ្វូននេះ ត្រូវបានប្រើប្រាស់កាមេរ៉ាបង្កប់ សម្រាប់ធ្វើការ Selfie ដែលទំហំ 16MP និង ប្រើប្រាស់ Lens TOF 2 គ្រាប់ ដែលបំពាក់ដោយបច្ចេកវិទ្យា 3D Face Unlock

  • ប្រើប្រាស់បច្ចេកវិទ្យា ដោះសោរ ដោយស្គែនលើអេក្រង់
  • ផ្នែកខាងក្រោយ មានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 16MP + 24MP + 16MP ។ ការរចនាផ្នែកខាងក្រោយ វាត្រូវបានគេលើកឡើងថា វាបានចម្លងគម្រូរបស់កំពូលស្មាតហ្វូន​ Huawei P20 Pro ក្រោយគេបានរកឃើញថា ស្មាតហ្វូនម៉ូឌែល Honor Magic 2 បានបំពាក់កាមេរ៉ា 3 គ្រាប់ ជាមួយនឹងការតម្រៀបគ្នាជាទម្រង់បញ្ឈរ ខណៈដែល Lens ទាំង 3 គ្រាប់មានតួនាទីខុសគ្នាគឺ regular sensor, a B/W cam និង telephoto lens

  • ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា AI ជំនាន់ថ្មីដែលត្រូវបានគេអោយឈ្មោះថា Yoyo
  • វាត្រូវបានដំណើរការដោយប្រព័ន្ធ EMUI 9.0 ដែលដំណើរការលើ Android Pie និង Support លើ dual band GPS
  • វាត្រូវបានប្រើប្រាស់កម្លាំងថ្ម 3400 mAh ជាមួយនឹង Charger ដែលមានកម្លាំងភ្លើង 40W

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ