Huawei Mate 20 X និង Mate 20 Porsche Design បង្ហាញវត្តមានជាផ្លូវការណ៍ជាមួយនឹងអេក្រង់កាន់តែធំ រីឯតម្លៃថ្លៃមិនធម្មតា

Huawei Mate 20 X និង Mate 20 Porsche Design បង្ហាញវត្តមានជាផ្លូវការណ៍ជាមួយនឹងអេក្រង់កាន់តែធំ រីឯតម្លៃថ្លៃមិនធម្មតា

155
0
ចែករំលែក
AngkorScript
Seva24

ក្នុងរយៈពេលថ្មីនេះ ក្រុមហ៊ុនសា្មតហ្វូនចិន Huawei ទើបតែបានប្រកាសកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Mate 20 និង Mate 20 Pro ជាផ្លូវការណ៍ជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ មិនមិនយូរប៉ុន្មាន ក្រុមហ៊ុនក៏បានបញ្ចេញម៉ូឌែល 2 បន្ថែមទៀតគឺ Huawei Mate 20 X ជា Gaming Phone ដែលមានអេក្រង់លាតទំហំ 7.2 inch និង Mate 20 Porsche Design ខណៈដែលមានតម្លៃថ្លៃមិនធម្មតា។

Huawei Mate 20 X

ស្មាតហ្វូននេះ ត្រូវបានគេលើកឡើងថា វាត្រូវបានផលិតឡើងដោយបានប្រើប្រាស់គម្រូរបស់ស្មាតហ្វូន Galaxy Note របស់ក្រុមហ៊ុន Samsung ដែលដែលស្មាតហ្វូនម៉ូឌែលនេះ ត្រូវបានបន្ថែមមកជាមួយ M-Pen 

  • Huawei Mate 20 X មានអេក្រង់ធំទំហំ 7.2 inch ជាប្រភេទកញ្ចក់ OLED ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2244px ។ អេក្រង់របស់ស្មាតហ្វូនម៉ូឌែលនេះ ត្រូវបានរចនាឡើងក្នុងទម្រង់ teardrop notch
  • វាត្រូវបានបំពាក់ដោយបន្ទះឈីប Kirin 980 ដែលត្រូវបានប្រើប្រាស់ GPU Mali-G76 ដែលមានកម្លាំងខ្លាំងដំបូងបំផុត ដែលមានល្បឿនជាង G72 រហូតដល់ទៅ 50% ម្យ៉ាងទៀត វាត្រូវបានផលិតឡើងសម្រាប់ការ លេងហ្គេមកាន់តែប្រសើរ

  • ស្មាតហ្វូននេះ ត្រូវបានប្រើប្រាស់បច្ចេកវិទ្យា Huawei Supercool ដែលជាបច្ចេកវិទ្យាមួយ ដែលធ្វើអោយស្មាតហ្វូននេះ មានចំហាយត្រជាក់ជាងស្មាតហ្វូនជំនាន់មុននៅពេលដែលប្រើប្រាស់យូរ
  • បំពាក់ដោយ Dolby Atmos stereo speakers ជាហេតុដែលធ្វើស្មាតហ្វូនអេក្រង់ធំម៉ូឌែលនេះ មានការបំពងសម្លេងបានយ៉ាងល្អប្រសើរ
  • វាមានកម្លាំងថ្ម 5000mAh
  • នៅផ្នែកខាងក្រោយ វាមានកាមេរ៉ា 3 ដែលមានទំហំ 40MP (quad Bayer sensor) + 20MP (ultra-wide angle camera)+ 8MP (telephoto camera)
  • មាន RAM 6GB និង មានអង្គចងចាំ 128GB
  • មានតម្លៃប្រហែល $1000
  • ចាប់ផ្តើមចរាចរណ៍លើទីផ្សារនៅថ្ងៃ 26 ខែ តុលា នេះ

Huawei Mate 20 RS Porsche Design

Huawei Mate 20 RS Porsche Design គឺជាម៉ូឌែលថ្មីមួយ ដែលផ្នែកខាងក្រោយ ត្រូវបានផលិតឡើងដោយស្បែកពាសពេញផ្ទៃក្រោយទាំងមូល និង ត្រូវបានអមដោយ កាមេរ៉ា 3 គ្រាប់មិនខុសពីម៉ូឌែល 3 ឡើយ ។​ ម៉ូឌែលនេះ មាន 2 ពណ៌ជាម្រើសគឺ ពណ៌ខ្មៅ និង ក្រហម ហើយវា ក៏ត្រូវបានបង្ហាញវត្តមានជាមួយនឹងតម្លៃយ៉ាងថ្លៃផងដែរ។

Image result for Huawei Mate 20 X and Mate 20 Porsche Design

  • វាត្រូវបានបំពាក់ដោយបន្ទះឈីប Kirin 980 និង អមដោយ CPU/GPU ជំនាន់ថ្មី
  • មានកម្លាំថ្ម 4200mAh និង ប្រើប្រាស់បច្ចេកវិទ្យា SuperCharge ជាមួយនឹងខ្សែ ដែលមានកម្លាំងភ្លើង 40W និង អាចសាកថ្មដោយឥតខ្សែ ជាមួយនឹងកម្លាំង 15W
  • ស្មាតហ្វូននេះត្រូវបានបំពាក់ប្រព័ន្ធសុវត្ថិភាពដោយធ្វើការដោះសោរជាមួយនឹងបច្ចេកវិទ្យា 3D face scanner និង in-display fingerprint reader
  • មានជាជម្រើស 2 គឺ RAM 8GB/256GB ជាមួយនឹងតម្លៃប្រហែល $1950 និង RAM 8GB/512GB ជាមួយតម្លៃប្រហែល $2415 

Image result for Huawei Mate 20 X and Mate 20 Porsche Design

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ