Huawei Y9 សម្រាប់ឆ្នាំ 2019 បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងកាមេរ៉ាភ្លោះមុខក្រោយ

Huawei Y9 សម្រាប់ឆ្នាំ 2019 បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងកាមេរ៉ាភ្លោះមុខក្រោយ

161
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Huawei បានបញ្ចប់ការបិទបាំងទូរស័ព្ទកំពូលស្មាតហ្វូនចុងក្រោយរបស់ខ្លួននោះគឺ Huawei Y9(2019) នៅក្នុងថ្ងៃនេះហើយ។

កំពូលស្មាតហ្វូន Huawei Y9 (2019) មានអេក្រង់ទំហំ 6.5 អ៊ីញ ជាមួយនឹងកំរិតភាពច្បាស់ 1080 x 2340 ព្រមទាំងមានស្នាមឆកមួយនៅផ្នែកខាងលើអេក្រង់។ វាបានភ្ជាប់មកជាមួយនឹងបន្ទះឈីប Kirin 710 ដែលមាន RAM ទំហំ 4GB6GB មានហ្លាស់(Flash)ពីរគ្រាប និងថាមពលថ្មទំហំ 4000mAh

 

អ្វីដែលធ្វើអោយកំពូលស្មាតហ្វូន Huawei Y9 (2019) កាន់តែគួរអោយចាប់អារម្មណ៍នោះគឺ ដោយវាបានបំពាក់មកជាមួយកាមេរ៉ាពីរ មានទំហំ 16MP + 2MP នៅផ្នែកខាងក្រោយ និងកាមេរ៉ាទំហំ 13MP + 2MP នៅផ្នែកខាងមុខ។ ក្នុងការបន្ថែមកាមេរ៉ាទាំងពីរដែលមានទំហំ 2MP គឺដើម្បីជាជំនួយក្នុងការថតរូបភាពបែប Portrait mode បានល្អជាងមុន។

Image result for Huawei Y9 (2019)

 

Huawei Y9 (2019) ដែលមាន RAM ទំហំ 4GB និងទទួលបាន Memoryក្នុងទំហំ 64GB និងមាន RAM ទំហំ 6GB និងទទួលបានMemoryក្នុងទំហំ 128GB ។ ហើយទូរស័ព្ទនេះនឹងដំណើការជាមួយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ក្រោម EMUI 8.2 របស់ក្រុមហ៊ុន Huawei ផ្ទាល់។

ប៉ុន្តែចំពោះតម្លៃរបស់ Huawei Y9 (2019) ក្រុមហ៊ុន Huawei នៅមិនទាន់ដាក់បង្ហាញជាផ្លូវការនៅឡើយទេ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ