Meizu X8 បំពាក់ដោយអេក្រង់ឆក និង មានតម្លៃសមរម្យ អាចពិចារណាបាន

Meizu X8 បំពាក់ដោយអេក្រង់ឆក និង មានតម្លៃសមរម្យ អាចពិចារណាបាន

91
0
ចែករំលែក
AngkorScript
Seva24

Meizu ជាក្រុមហ៊ុនស្មាតហ្វូនរបស់ចិន ដែលកំពុងតែទទួលបានការចាប់អារម្មណ៍គួរអោយកត់សម្គាល់មួយពីសំណាក់អ្នកគាំទ្រ ដោយសារតែក្រុមហ៊ុនបានព្យាយាមរិះរកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់មកអភិវឌ្ឍស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួន។ ជាតួយ៉ាង កាលពីម្សិលម៉ិញ ក្រុមហ៊ុនបានបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីៗមួយចំនួនដូចជា X16, V8 និង V8 Pro ជាដើម។ ប៉ុន្តែ អ្វីដែលបានធ្វើអោយសំណាក់អ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ក្រុមហ៊ុនបានបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតគឺ Meizu X8 ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន ដែលបានបំពាក់ដោយ អេក្រង់ឆក និង មានតម្លៃសមរម្យ សម្រាប់អ្នកមានកញ្ចប់ថវិកាសមល្មមអាចពិចារណាបាន ។

  • Meizu X8 បំពាក់ដោយអេក្រង់ឆកទំហំ 6.2 inch ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ (2220x1080px)
  • ប្រើប្រាស់បន្ទះឈីប Snapdragon 710 ដែលអមដោយ an octa-core CPU ដែលមានល្បឿន 2.2 GHz
  • មានជម្រើស 3 គឺ RAM 4GB/Memory 64GB, RAM 6GB/Memory 64GB, RAM 6GB/Memory 128GB

Related image

  • ផ្នែកខាងក្រោយត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះ ដែលមានទំហំ 12 MP f/1.9 + 5 MP
  • កាមេរ៉ាមុខទំហំ 20 MP f/2.0 aperture
  • Face Unlock ត្រូវបានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មី Face AE
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo ដែលអមដោយ Face Recognition Featyre ដែលជាផ្នែកមួយរបស់ AI-infused Flyme OS
  • មានកម្លាំងថ្ម 3210mAh ដែលបញ្ចូលថ្មជាមួយនឹងរន្ធដោត USB-C
  • មានរន្ធដោតកាសទំហំ 3.5mm នៅផ្នែកក្បាល
  • មានជម្រើសពណ៌ដូចជា ពណ៌ខៀវ, ពណ៌ខ្មៅ និង ពណ៌ស

Image result for Meizu X8ស្មាតហ្វូននេះមានតម្លៃ (ទីផ្សារបរទេស) ដែលអាស្រ័យទៅតាមទំហំអង្គចងចាំផ្សេងៗគ្នា៖

  • RAM 4GB/Memory 64GB មានតម្លៃប្រហែល $230
  • RAM 6GB/Memory 64GB មានតម្លៃប្រហែល $262
  • RAM 6GB/Memory 128GBមានតម្លៃប្រហែល $290
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ