ចែករំលែក
AngkorScript
Seva24

Samsung បានប្រកាស់ជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនគឺ Samsung Gear Fit 2 ជាប្រភេទ Smartwatch ។

Samsung Gear Fit 2 ថ្មីមួយនេះបានយកគំរូតាម Samsung Gear Fit ដែលជា Smartwatch ផលិតកាលពីឆ្នាំ 2014 របស់ Samsung ។ Wristband(ខ្សែរដៃ) ជំនាន់ថ្មីមួយនេះបានផ្លាស់ប្ដូររូបសម្បត្តិរបស់ខ្លួនឲ្យកាន់តែទាន់សម័យជាងមុន ហើយវាបានភ្ជាប់មកជាមួយប្រពន្ធចាប់តំបន់ GPS និងប្រពន្ធដំណើរការដោយស្វ័យប្រវត្តិលើការស្ទាបស្ទងសុខភាពរបស់អ្នកប្រើប្រាស់ និងជានាឡិការ Digital ដែលឆ្លាតវៃ ។

Samsung Gear Fit 2 បានផ្លាសប្ដូការកំណត់ទំហំដៃឲ្យបានកាន់តែធំជាងមុន ហើយខ្សែររបស់វាមានលក្ខណៈទន់ជាងមុន អាចបត់បែនបានដែលមិនធ្វើឲ្យមានការប៉ះទង្គិចជាមួយនិងដៃអ្នកប្រើប្រាស់ ។ លើសពីនេះវាបានពង្រីកទំហំអេក្រង់រហូតដល់ព្រវែង 1.5 អ៊ីញ ជាមួយអេក្រង់ដល់ពិសិស “AMOLED” ដែលត្រូវបានរចនាឡើងជាមួយនឹងភាពមើលឃើញកាន់តែច្បាស់ ហើយទិន្នន័យទាំងអស់និងបង្ហាញបញ្ឈរនៅលើកដៃ ។
ចំពោះថ្មីវិញគឺអាចកាន់បាន 3 ថ្ងៃជាមួយការបើក GPS និងអាចបានដល់ 5 ថ្ងៃនៅពេលមិនប្រើ GPS ។ វាមាន Memory ទំហំ 4GB ដែលអាចឲ្យអ្នកប្រើប្រាស់អាចបញ្ចូលចម្រៀងបានកាន់តែច្រើន ជាពិសេសនោះគឺវាអាចភ្ជាប់ទៅកាន់ Internet បាន។

Samsung Gear Fit 2 មានតម្លៃចេញពី Samsung គឺ $179 ដូចនេះវាអាចមានតម្លៃប្រហែល $250 នៅក្នុងហាងនៅកម្ពុជា។

Facebook Comments
AngkorScript