Motorola បញ្ចេញស្មាតហ្វូនជំនាន់ថ្មីសម្រាប់ត្រកូល P ដែលមានអេក្រង់រហូតដល់ 6.2 inch

Motorola បញ្ចេញស្មាតហ្វូនជំនាន់ថ្មីសម្រាប់ត្រកូល P ដែលមានអេក្រង់រហូតដល់ 6.2 inch

108
0
ចែករំលែក
AngkorScript
Seva24

កាលពីសប្តាហ៍មុន មានព័ត៌មានលេចធ្លាយមួយចំនួនអំពីវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ ក្រុមហ៊ុន Motorola ។ នៅថ្ងៃនេះ ស្មាតហ្វូនម៉ូឌែលថ្មីត្រកូល បានបង្ហាញខ្លួនជាផ្លូវការណ៍ជាមួយវត្តមានរបស់ Motorola P30 ។ Motorola P30 ត្រូវបានគេធ្វើការសន្និដ្ឋានថា វាត្រូវបានរចនារូបរាងឡើង ក្រោមរចនាបថរបស់កំពូលស្មាតហ្វូន iPhone X 

ស្មាតហ្វូនម៉ូឌែល P30 នេះ ត្រូវបានចុះបញ្ជីរនៅលើគេហទំព័រផ្លូវការណ៍របស់ Moto និង ចាប់ផ្តើមទទួលការ Pre-Order ផងដែរ។

  • Motorola P30 ត្រូវបានបំពាក់ដោយអេក្រង់ឆកទំហំ 6.2 inch ជាប្រភេទកញ្ចក់ IPS LCD និង បង្ហាញរូបភាពបានក្នុងកម្រិត Full HD+
  • វាត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 636
  • CPU octa-core ដែលមានល្បឿន 1.8 GHz
  • GPU Adreno 509
  • មាន​ RAM 6GB និង​ មានអង្គចងចាំដែលមានជម្រើស 2 គឺ 64GB / 128GB និង មាន Port សម្រាប់បន្ថែមកាតខាងក្រៅបាន
  • ផ្នែកខាងក្រោយត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះទំហំ 16 MP (f/1.8 aperture) + 5 MP ( f/2.2) វាមាន PDAF និង អាចថតវីឌីអូបានក្នុងកម្រិត 1080p ។ នៅចន្លោះកាមេរ៉ាទាំង 2 វាត្រូវបានបន្ថែមជាមួយនឹង dual-tone LED flash

  • Fingerprint នៅផ្នែកខាងក្រោយដែលមានរចនារបស់ Moto logo
  • កាមេរ៉ាមុខមានទំហំ 12MP (f/2.0) ជាមួយនឹងទំហំ 1.25 um pixel
  • ដំណរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0
  • ប្រើប្រាស់ USB-C Port នៅផ្នែកខាងក្រោម
  • មាន​ Speaker 2 និង រន្ធដោតកាស 3.5mm
  • មានកម្លាំងថ្ម 3000 mAh ដែលប្រើប្រាស់បច្ចេកវិទ្យា Fast Charging ជាមួយនឹងកម្លាំងភ្លើង 18W
  • មាន 3 ពណ៌ជាជម្រើសគឺ Black, Ice White, Aurora Blue 

សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ ត្រូវចែកចេញជា 2 ដោយអាស្រ័យលើទំហំនៃអង្គចងចាំ ៖

  • RAM 6GB / Memory 64GB មានតម្លៃប្រហែល $290
  • RAM 6GB / Memory 128GB មានតម្លៃប្រហែល $305

បញ្ជាក់ សម្រាប់តម្លៃនេះ វាជាតម្លៃទីផ្សារនៅប្រទេសចិនតែប៉ុណ្ណោះ

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ