Huawei Mate 20 Lite បំពាក់អេក្រង់ 6.3 inch ជាមួយនឹងកាមេរ៉ា 4 គ្រាប់

Huawei Mate 20 Lite បំពាក់អេក្រង់ 6.3 inch ជាមួយនឹងកាមេរ៉ា 4 គ្រាប់

69
0
ចែករំលែក
AngkorScript
Seva24

Huawei ត្រូវបានគេរំពឹងថា អាចនឹងបញ្ចេញស្មាតហ្វូនត្រកូល Mate 20 Series នៅពេលឆាប់ៗខាងមុខនេះ ប៉ុន្តែនេះពេលនេះ ស្មាតហ្វូនមួយក្នុងត្រកូលនេះ ត្រូវបានលេចធ្លាយរូបរាង និង លក្ខណៈសម្បត្តិមួយចំនួន។ Huawei Mate 20 Lite ត្រូវបានគេប្រទះឃើញមានបង្ហាញវត្តមាននៅលើគេហទំព័រ TENAA ។ នៅថ្ងៃស្មាតហ្វូននេះ ត្រូវបានលេចចេញនូវរូបរាងកាន់តែច្បាស់លាស់ជាងមុន ។

Image result for Huawei Ascend Mate

Mate 20 Lite ត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ រចនាដោយដាក់បញ្ឈរពីលើគ្នា អមដោយ LED Flash មួយគ្រាប់ និង Fingerprint Scanner នៅពីក្រោម។ វាមានរន្ធដោតកាស 3.5mm និង រន្ធ USB នៅផ្នែកខាងក្រោម ។

Image result for Huawei Mate 20 Lite

  • Mate 20 Lite ត្រូវបំពាក់ដោយអេក្រង់ទំហំ 6.3 inch (19.5:9) និង អាចបង្ហាញរូបភាពបានក្នុងកម្រិត 2340x1080px
  • ប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយ Kirin 710
  • CPU octa-core ដែលមានល្បឿន 2.2 GHz
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ជាមួយនឹង EMUI 8.2 ជំនាន់ចុងក្រោយ
  • មាន RAM 6GB និង អង្គចងចាំ 64GB
  • ផ្នែកខាងក្រោយបំពាក់ដោយកាមេរ៉ាភ្លោះ ដែលមានទំហំ 20MP + 2 MP
  • កាមេរ៉ាមុខទំហំ 24 MP + 2 MP
  • មានទម្ងន់ 172g
  • ទំហំ 158.3 x 75.3 x 7.6 mm
  • មានកម្លាំងថ្ម 3650 mAh
  • មាន 3 ពណ៌ដូចជា ពណ៌ខ្មៅ ពណ៌មាស និង ពណ៌ខៀវ

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ